CamNews

ព័ត៌មានអន្តរជាតិ 

២ នាក់ស្លាប់ ៣៥ នាក់ បាត់ខ្លួន ក្រោយទូកមួយគ្រឿង លិច កាលពីរំលងអាធ្រាត្រ

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងបច្ចុប្បន្នភាព វេលាម៉ោង ១ ​និង ៤៥ នាទីរសៀល ថ្ងៃពុធម្សិលមិញ ម៉ោង​ ក្នុង   ស្រុក ប្រទេសម៉ាឡេស៊ី មនុស្ស ៣៥ នាក់នៅតែបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពី ទូកដឹក​ជន បរទេស ៩៧ នាក់មួយគ្រឿង  បានលិច       នៅឯដែនទឹក ឈូងសមុទ្រភាគខាងលិច ប្រទេស ម៉ាឡេស៊ី ។

សេចក្តីរាយការណ៍       បញ្ជាក់ បានអោយដឹងថា មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៦០ នាក់ផ្សេងទៀត បានជួយសង្គ្រោះ បានទាន់ពេលនេះបើយោងតាមសម្តីមន្រ្តីផ្លូវការជាន់ខ្ពស់ប្រទេស ម៉ាឡេស៊ី គូសបញ្ជាក់អោយដឹង អំឡុងសន្និសិទកាសែត កាលពីថ្ងៃពុធ ។

បន្ថែមពីលើនេះ ប្រភពពីមន្រ្តីផ្លូវការជាន់ខ្ពស់    ដដែល រូបនេះ លោក Mohamad Hambali Yaakup បញ្ជាក់អោយដឹងថា ក្នុងចំណោមជនរងគ្រោះ ដែលត្រូវបានគេជួយសង្គ្រោះ នោះ រួមមានបុរស ៤៧ នាក់ ស្រ្តី ១២ នាក់ និង     ក្មេងតូចម្នាក់ ខណៈពេល  ដែលជនរងគ្រោះ ស្លាប់បាត់បង់ដោយជីវិត ជា បុរស ម្នាក់ និង ស្រ្តីម្នាក់ ។

ដោយយោងតាមការស៊ើបអង្កេត    ជាមួយនឹងក្រុម  ជនរងគ្រោះ ដែលត្រូវបានគេជួយសង្គ្រោះនោះ អោយដឹងថា រាល់អ្នកដំណើរទាំងអស់គឺជា ជនជាតិ ឥណ្ឌូនេស៊ី ។ គួររំឭកថា ករណីគ្រោះ ថ្នាក់លិច ទូកលើកនេះ បានកើតឡើង     កាលពីវេលា ម៉ោង ១២ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃ ពុធ (ម៉ោងក្នុងស្រុក ប្រទេស ម៉ាឡេស៊ី)  កន្លងទៅ ខណៈវិនាទីនោះ មានខ្យល់បក បោកជាខ្លាំង និង រលកធំៗ ដូចគ្នាដែរ នេះបើយោងតាម    សម្តី មន្រ្តីម៉ាឡេស៊ី ខណៈមានការបន្ថែម អោយដឹងថា ទូក ខាង លើ បានលិច ជិតជ្រាំងជាខ្លាំង ។

លោក Mohamad Hambali      អះអាងអោយដឹងថា ទូក ១០ គ្រឿង ឧទ្ធម្ភាគចក្រ ១ គ្រឿង និងក្រុម ការ ងារ ៩១ នាក់ផ្សេងទៀត បានចុះទៅ       ដល់កន្លែងកើតហេតុ ក្នុងប្រតិបត្តិការអន្តរាគមន៍ ជួយ សង្គ្រោះ  ក៏ដូចជា រុករក អ្នកដែលបានបាត់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news USA US United States Obama Malaysia Asean