ព័ត៌មានអន្តរជាតិ ៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតពីរផ្សេងគ្នា កាលពីថ្ងៃអាទិត្យកន្លងទៅ
នៅក្នុងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោច ៤៧ នាក់ ស្របពេលដែល ៩០
នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល នេះបើតាមការអោយដឹងពីអត្ថបទ
សារព័ត៌មានបរទេស CNN ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់អោយដឹងផងដែរថា ករណីបំផ្ទុះ
គ្រាប់បែកនេះ វាគឺជាការវាយប្រហារចុងក្រោយបំផុត របស់ក្រុមឧទ្ទាម បះបោរប្រឆាំង
និងរដ្ឋាភិបាល។
គួររំឭកផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតខាងលើនេះ ត្រូវបានបើកការវាយប្រ
ហារ នៅឯភាគនិរតី ទីក្រុង Quetta ខណៈពេលដែល ជនដៃដល់ បានបំផ្ទុះគ្រាប់បែក
អត្តឃាតមួយនោះ សម្លាប់ខ្លួនឯង និង បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដល់ទៅ ៣០
នាក់ ស្របពេលដែល ៥០ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ។
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN