ព័ត៌មានអន្តរជាតិ ៖ ស្នាមដែរ មានរយៈប្រវែង ៧ អ៊ីង រត់តាមអង្កត់ទ្រូង ផ្នែកខាងឆ្វេងនៃដងខ្លួនដ៏ស្គម ស្គាំងរបស់គាត់ ជាការរំលឹកដល់ប្រតិបត្តិការធ្វើការវះកាត់ ដែលជាក្តីសង្ឃឹមតែមួយគត់ អាច ជួយគ្រួ សារចាកចេញពីការជំពាក់បំណុលគេ តែផ្ទុយទៅវិញ គាត់ទទួលបានតែភាពអាម៉ាស់ តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា លោក ឆាយ វ័យ ១៨ ឆ្នាំ បានសម្រេចចិត្តលក់ក្រលៀន របស់ ខ្លួន ថ្នូរ នឹងសាច់ប្រាក់ ៣,០០០ ដុល្លារ ជាមួយនឹងកិច្ចព្រមព្រៀង ខុសច្បាប់ មួយ ទៅអោយ ឈ្មួញប្រទេសជិតខាង ប្រទេស ថៃគោលបំណង ចង់សង់បំណុល ដែលគ្រួសាររបស់ខ្លួនបានជំពាក់អ្នកផង ។
ដំណើរវែងឆ្ងាយរបស់គាត់ ក្នុងរយៈពេល ២ ឆ្នាំមកនេះ ត្រូវបានលាក់ កំ បាំងជិត ពី សំណាក់អាជ្ញាធរ មានសមត្តកិច្ច ដោយនៅក្នុងនោះ ថ្មីៗនេះ មន្រ្តីពាក់ព័ន្ធ ទើបតែបានចាប់អារម្មណ៍ និងឈានទៅដល់ ចាប់ជនសង្ស័យជាឈ្មួញកណ្តាលដល់ទៅ ២ នាក់ នាំអោយមានការព្រួយបារម្ភឡើងអោយដឹងថាអាច នឹងមានជនសង្ស័យឯទៀត លាក់កំបាំងពីភ្នែក មន្រ្តីមានសមត្ថកិច្ច ជាក់ជាមិនខាន ។
យុវវ័យ វ័យក្មេងរូបនេះ ខណៈផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មាន AFP ស្នើសុំ មិនបញ្ជេញ ឈ្មោះពិតនោះអោយដឹងថា អ្នកជិតខាងបានបញ្ជុះបញ្ជូលលោក រួមទាំងបងប្អូនប្រុស ពីរនាក់ផ្សេងៗ ទៀតអោយមានការដោះដូរ លក់ក្រលៀន ទៅអោយ ក្រុម មនុស្ស ជាអ្នកមាន ដើម្បីមានប្រាក់ដោះ បំ ណុល "អ្នកជិតខាងបាននិយាយថា ៖ ឯង គឺជាអ្នកក្រ គ្មានលុយ ដូច្នេះ បើសិនណា មានការសម្រេច ចិត្តថាអាចលក់ក្រលៀនបាន នោះអាចច្បាស់ជាមិនលុយ សងបំណុលគ្រួសារជាក់ជាមិនខាន" ។
គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះ ជាទូទៅ ត្រូវបានគេមើលឃើញ ថាតែងតែកើតមានឡើងនៅតំបន់ អនាធិបតេយ្យ ប្រទេស ឥណ្ឌា ឬក៏ប្រទេស នេប៉ាល់ ដែលត្រូវបាន គេស្គាល់ថា ជាចំនុចក្តៅគគុកមួយ ក្នុងការដោះដូរ លក់សរីរាង្គ ។ មានច្រើនដល់ទៅ ១០,០០០ ឬ ក៏ ១០ភាគរយ នៃសរីរាង្គ ត្រូវបានគេ ដោះដួរ ជួញដូរ នៅទៅទាំងពិភពលោកជារៀងរាល់ឆ្នាំ នេះបើយោង តាមការប៉ាន់ប្រមាណចុងក្រោយ បំផុត ពីអង្គការសុខភាព ពិភពលោក ។
លោក Prum Sonthor អនុប្រធានមន្រ្តីប៉ូលីស សរបញ្ជាក់អោយដឹងថា ៖ ការជួយដូរ តម្រងនោម វាមិន ដូចទៅនឹងបទឧក្រិដ្ឋផ្សេងៗទៀត នោះទេ ល្គិកណា ជនរងគ្រោះ មិននិយាយ នោះយើងខ្ញុំពិតជាមិន បានដឹងដូចគ្នាដែរ ។ ជាការពិត ចលករមួយនេះ អាចប្លែក ធ្លាយទៅបាន ខណៈជនរងគ្រោះបានដាក់ ពាក្យប្តឹង ក្រុមឈ្មួញ ស្របពេលដែលពួកគេបានទទួលប្រាក់ដល់ទៅ ១០,០០០ ដុល្លារ ពីការលះបង់ របស់ខ្លួន ជាជនរងគ្រោះ ទទួលបានប្រាក់ត្រឹមតែ ខ្ទង់ពាន់ដុល្លារតែប៉ុណ្ណោះ កាលពីអំឡុងខែមិថុនា កន្លងទៅនេះ ។
គួររំឭកថា កាលពីអំឡុងខែ កក្កដា កន្លងទៅនេះ កងកម្លាំងរបស់លោក បានចាប់ផ្តន្តាទោស ជនជាប់ ចោទវ័យ ២៩ ឆ្នាំ ឈ្មោះ Yem Azisah ជាបងប្អូនជីដូនមួយនឹងជនរងគ្រោះ លក់តម្រងនោម និងឪពុក ចុងជនរងគ្រោះ លោក Phalla វ័យ ៤០ ម្នាក់ទៀត ពី បទ ជួយដួរមនុស្ស និង សរីរាង្គមនុស្ស ។ ជន សង្ស័យទាំងពីរនាក់ ត្រូវចាប់ឃុំខ្លួន ដោយរង់ចាំតែការកាត់ក្តី និងផ្តន្ទាទោស តែប៉ុណ្ណោះ ។
ជាករណីលើកដំបូង ៖ ជួយ ដូរមនុស្ស ត្រូវបានគេមើលឃើញថា ជាបញ្ហារីករាលដាលទូទាំងប្រទេស កម្ពុជា ដោយនៅក្នុងនោះ មន្រ្តីប៉ូលីស បានធ្វើ ការតាមដានស៊ើបអង្កេត ជាតំណ ភ្ជាប់ទៅនឹងករណី ជួយដូរផ្លូវភេទ ការចាប់បង្ខំអោយរៀបការ ឬក៏ បង្ខំអោយក្លាយជាទាសករ ទាសី ផ្លូវភេទជាដើម ខណៈ ករណីជួយដូរសរីរាង្គលើកនេះ គឺជាលើកដំបូងហើយ ។ នេះគឺជាលុយដ៏ច្រើនសន្ធឹកសន្ធាប់ ងាយនឹង ទទួលបាន ដែលជួយបង្កើនប្រាក់ចំនូលដល់ក្រុមគ្រួសារមួយ ដូច្នេះហើយ ពួកយើងពិ តជា មា នការ ព្រួយបារម្ភ លោក Prum Sonthor បន្តអោយដឹងថា យ៉ាងហោចណាស់ នៅ មានអ្នកលក់ពីរនាក់ផ្សេង ទៀតដែលត្រូវបានគេនាំយកទៅប្រទេសថៃ លក់សរីរាង្គ ពុំទាន់បានដាក់ពាក្យបណ្តឹងនៅឡើយ ។
ខ្ញុំបាទ ពិតជាមានការស្តាយក្រោយ ជាខ្លាំង ៖ ខណៈអង្គុយនៅផ្នែកម្ខាង មើលក្រុមបុរស វ័យស្របាល នឹងគ្នា កំពុងតែលេងកីឡាទាត់បាល់ យ៉ាងសប្បាយនោះ យុវវ័យ ឈ្មោះ ឆាយ ពិតជាមិនអាចូលលេង បានដូចអ្នកឯទៀតនោះទេ ពីព្រោះថា រយៈពេល ២ ឆ្នាំក្រោយធ្វើការវះកាត់ រូបគាត់ពិតជាមានភាពអន់ ថយជាខ្លាំង ជាមួយនឹងកម្លាំងថាមពល អាម៉ាស់ ហើយនៅជំពាក់បំណុលគេដដែល ។ "ជាការពិត ខ្ញុំ បាទពិតជាមានភាពសោកស្តាយ ហើយខ្ញុំចង់ដាស់តឿន អ្នកឯទៀត ដូចគ្នាដែរថាចូរកុំគិតអោយសោះ ថាចង់លក់ក្រលៀនដូចខ្ញុំបាទ ខ្ញុំមិនអាចធ្វើការងារធ្ងន់បានទៀតនោះទេ សូម្បីតែដើរ ក៏ខ្ញុំមានអារ ម្ម ណ៍ថានឿយហត់ដែរ ពិតណាស់ កាលពីអំឡុងខែ កក្កដា កន្លងទៅ ខ្ញុំបាទ បានចូលបម្រើការងារ ជា
កម្មករ រោងចក្រមួយកន្លែង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia