ព័ត៌មានកំសាន្ត ៖ ប្រតិកម្មរបស់ Selena ក្នុងអំឡុងពេលនៃការប្រគំតន្ត្រីថ្មីមួយដែលមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ។
គន្លឹះសម្រាប់ឪកាសដើម្បីមើលឃើញអ្នកគាំទ្រនៅលើដំណើរទស្សនកិច្ច "Revival" ដោយ Selena នៅរដូវក្តៅនេះ ?
នៅក្នុងការប្រគុំតន្ត្រីនៅយប់ថ្ងៃអាទិត្យនៅ Fresno ក្រុមអ្នកគាំទ្រម្នាក់ បានកាន់ក្រដាសមួយសន្លឹកដោយសរសេរថា "Marry Justin" និងឈរនៅក្បែរឆាក ។ ក្រដាសដែលបានទទូចអង្វរទៅកាន់ Selena ហាក់បីដូចជាធ្វើឲ្យ Selena មិនសប្បាយទេ តែនាងមិនចង់បំផ្លាញឪកាសដ៍អស្ចារ្យ នៅលើឆាកនោះទេ ។
ប៉ុន្តែចុងបញ្ចប់ Selena បានស្នើសុំក្រដាសមួយសន្លឹកដែលក្រុមអ្នកគាំទ្រ នោះបានសរសេរថា "Marry Justin" រួចហើយ Selena បានយកក្រដាសនោះទៅ ឈ្លីហើយ បោះចោលនៅចំពោះមុខក្រុមអ្នកគាំទ្រ ទាំងនោះ ធ្វើឲ្យក្មេងស្រីយំ និងតូចចិត្តយ៉ាងខ្លាំង មួយរំពេចនោះ ។
នៅពេលដែលការប្រគុំតន្រ្តីនោះបញ្ចប់ ស្រាប់តែក្រុមអ្នកគាំទ្រ បានរើសក្រដាសដែល តារាស្រីរូបនោះ បានបោះចោលឡើង ហើយនាំគ្នាធ្វើការចែករំកលែកក្រដាសនោះ ដោយដាក់ចំណងជើងថា MXH ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14