ស្ទើរតែមិនគួរអោយជឿ ៖ បុរស ហុងកុងម្នាក់ ត្រូវបានអាជ្ញាធរ ធ្វើការចាប់ឃាត់ខ្លួន នៅឯកំពង់ផែ Futian Port ក្រុង Shenzhen ខេត្ត Guangdong កាលពីថ្ងៃ ទី ១១ មករាកន្លងទៅនេះ ខណៈរកឃើញ ថាជនជាប់ចោទរូបនេះ បានព្យាយាមធ្វើការរត់គេចពន្ធខុសច្បាប់ នូវបណ្តាស្មាតហ្វូន iPhone ដល់ទៅ ៩៤ គ្រឿងចូលទៅក្នុងប្រទេសចិន ។
សេចក្តីរាយការណ៍ ពីទំព័រ អាស៊ីវ័នអោយដឹងថា ជន សង្ស័យរូបនេះ បានប្រព្រឹត្តិបទល្មើស ដោយព្យា យាមរត់គេចពន្ធខុសច្បាប់ នូវទូរស័ព្ទ iPhone ដល់ ទៅ ៩៤ គ្រឿង ម៉ូដែល iPhone 5s, 6 and 6 Plus ដោយធ្វើការរុំព័ន្ធជុំវិញខ្លួនរបស់គាត់ មានតាំងពីការរុំព័ន្ធនៅនឹងដៃ ជើង ភ្លៅជាដើម ។
របាយការណ៍ បញ្ជាក់អោយដឹងថា ជនជាប់ចោទរូបនេះ ត្រូវបានចាប់ឃាត់ខ្លួនក្រោយពីកំណត់សំគាល់ បាននូវដំណើររបស់លោក ហាក់មានសភាពប្លែកខុស ពី មនុស្សឯទៀត ។ ភ្លាមៗ ក៏មានការចាប់ឃាត់ ខ្លួនសាកសួរ និងបានរកឃើញទោសកំហុសផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន