CamNews

យល់ដឹង 

កាហ្វេអាចធ្វើឲ្យមនុស្សពិការភ្នែក

ការផឹកកាហ្វេច្រើនជាងបីដងក្នុងមួយថ្ងៃ អាចធ្វើឲ្យមនុស្សប្រឈមមុខនឹងគ្រោះថ្នាក់នៃចក្ខុ
វិញ្ញាណបាន។ ការផឹកជាតិកាហ្វេអ៊ីនអាចនាំឲ្យមនុស្សមានជំងឺ គ្លូកូម៉ា (Glaucoma) បាននៅ
ថ្ងៃអនាគត។

ជំងឺ គ្លូកូម៉ា មានមុខងារធ្វើឲ្យបំពង់ទឹកភ្នែកមនុស្សប្រែជាស្ងួត និងធ្វើឲ្យស្ទះបាន។ ការកក
ស្ទះបំពង់ទឹកភ្នែកអាចធ្វើឲ្យមានសំពាធកើនឡើង។ ការកើនឡើងនៃសំពាធនេះអាចបំផ្លាញ
សរសៃអុបទិក ដែលមានមុខងារសំរាប់ភ្ជាប់ពីភ្នែកទៅខួរក្បាល និងសរសៃប្រសាទរេទីន
ដែលជាចំនុចនៃពន្លឺ។

ការសិក្សាបានបង្ហាញថាមានតែមនុស្សប្រហែល ១២០ ០០០នាក់ប៉ុណ្ណោះ នៅអង់គ្លេស
និងសាហរដ្ឋអាមេរិក មានអាយុចាប់ពី៤០ឆ្នាំឡើងទៅ មិនប្រឈមមុខនឹងជំងឺនេះ។

ក៏ប៉ុន្តែការផឹក តែ និងភេសជ្ជៈមានរសជាតិសូកូឡាមិនបណ្តាលឲ្យមានជំងឺនេះឡើយ។ ចូរ
មនុស្សគ្រប់រូប ញ៉ាំកាហ្វេតែមួយកែវតូចបានហើយនៅពេលព្រឹក ដើម្បីស្វាងពីការងងុយគេង
និងដើម្បីមានកំលាំងធ្វើការ៕

ដោយ៖ ផល រិនដូ

ប្រភព៖ dailymail


Tags: health disease