CamNews

យល់ដឹង 

រូបមន្តងាយៗ ព្យាបាលកំចាត់ស្លាកស្នាមនៅលើស្បែក បានយ៉ាងឆាប់រហ័ស

ស្លាកស្នាមនៅលើស្បែក  គឺជាជំងឺស្បែកម្យ៉ាងដែលបង្កឱ្យស្បែករបស់អ្នកឡើងពណ៌ក្រហម
ក្តៅរោល រាល រលាកហើម និង ស្បែកមានសភាពស្ងួត។ល។ បញ្ហាទាំងនេះគឺបណ្តាលមកពី
កត្តាជាច្រើនដូចជាការរលាកស្បែកការផ្លាស់ប្តូរអាកាសធាតុនិងការផ្លាស់ប្តូរអរមនជាដើម។

ខាងក្រោមនេះ  យើងសូមណែនាំអ្នកឱ្យសាកល្បង  នូវវិធីធម្មជាតិងាយៗ ដែលអាចជួយព្យា
បាល កំចាត់ស្លាកស្នាម ដែលកើតឡើងដោយជំងឺរលាកស្បែក បានដោយខ្លួនឯងនៅផ្ទះ។

វិធីទី១៖ សូមយកទឹកសុទ្ធ ១កែវលាយជាមួយនឹងទឹកខ្មេះធ្វើពីផ្លែប៉ម ២ស្លាបព្រាកាហ្វេ និងទឹក
ឃ្មុំសុទ្ធ ២ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក  ផឹកវាជាការស្រេច។ អ្នកក៏អាចយកវា
មកលាបនៅ ស្បែកកន្លែងដែលរលាកបានផងដែរ។
ចំណាំ៖ ទឹកខ្មេះធ្វើពីផ្លែប៉ម អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកស្លឹកស្តៅ  កិនឱ្យម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ម្ស៉ៅរមៀតម៉ដ្ឋ ១
ស្លាបព្រា កាហ្វេ និងប្រេងល្ង ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកយកវាមកលាបនៅ
លើស្បែកកន្លែងរលាក ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies


Tags: health best home-remedies-for-eczema-scars