CamNews

តារា 

វ៉ាង ស្រីណូ ជះលុយ​រាប់ម៉ឺន​ដុល្លារ​ បើក​ហាង​សាឡន​​ថ្មី

ភ្នំពេញៈ អស់រយៈពេលជា ច្រើនខែហើយ ដែលលេចឮព័ត៌មានថា អតីតតារាសម្តែងជើង ចាស់មានរហ័សនាមថា ជាតារាសិចស៊ី កញ្ញា វ៉ាង ស្រីណូ មានគម្រោង បោះជំហាន ចូល ប្រឡូកសិល្បៈជាថ្មីម្តងទៀត ប៉ុន្តែរហូតមកដល់ ពេលនេះហើយ នាងនៅតែមិនទាន់បង្ហាញ វត្តមាន ក្នុងសិល្បៈដូចព័ត៌មាន ចុះផ្សាយជា បន្តបន្ទាប់ នោះទេ ផ្ទុយទៅវិញ នាងបែរជាងាកទៅ បើកហាងសាឡនថ្មី សន្លាងមួយ ដែលចំណាយលុយ រាប់ម៉ឺនដុល្លារ ធ្វើព្រងើយដោយមិនខ្វល់ ឫបង្ហាញ តម្រុយថាវិលរកឆ្នាំងចាស់ ដូចពាក្យចចាមអារ៉ាម លើកឡើងឡើយ ។

សម្រាប់តារា ស្រីរូបស្រស់សាច់ចំា កញ្ញា វ៉ាង ស្រីណូ ត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារា ស្រីមួយដួង ដែលរស់នៅលើ គំនរមាសប្រាក់ ផ្ទះវីឡាស្គឹមស្គៃ ប្រើសម្ភារៈ ទំនើបស៊ីវិល័យ ដោយមិនចាំបាច់ មកខ្វល់ខ្វាយដើរ រកប្រាក់ពី ការងារសិល្បៈឡើយ ដោយកន្លងមកធ្លាប់មាន ព័ត៌មាន ចចាមអារ៉ាមថានាងត្រូវបាន ប្រុសកំពូលស្នេហ៍ ទំនុកបម្រុង គ្រប់បែបយ៉ាង ឲ្យនាង រស់នៅប្រៀបដូចជា ជំទាវតូចមិនចាំបាច់ខ្វល់ និងរឿងដើរថតរកប្រាក់ ហាលថ្ងៃហាលខ្យល់ ឡើយ។

ស្របពេលជាមួយ នឹងការរស់នៅជាមួយជីវិត ស៊ីវិល័យចាយលុយ មិនខ្វះនេះ ដែលតារាសិច ស៊ីចូលចិត្ត សម្ញែងសាច់ដើមទ្រូង កញ្ញា វ៉ាង ស្រីណូ បានបង្ហើបយ៉ាងខ្ចី នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងយ៉ាងខ្លីថា នៅក្នុងពេលឆាប់ៗនេះ នាងនឹងបើក សម្ពោធហាងសាឡនថ្មីមួយ នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែនាងមិនបាន បញ្ជាក់ច្បាស់ ពីទីតាំង និងដើមទុនចំណាយ បើកសាឡននោះឡើយ ។ តែទោះជាយ៉ាងណា ហាងថ្មីរបស់នាង ត្រូវ បានទស្សនិកជន ព្យាករណ៍ថា អស់មិនតិចម៉ឺនដុល្លារទេ ។

ចំពោះគម្រោងត្រៀមសម្ពោធ បើកហាងថ្មីនេះ ម្ចាស់សាម៉ីខ្លួន រូបស្រស់ឆើតឆាយ វ៉ាង ស្រីណូ មិនបានបង្ហើបថាគ្រោង សម្ពោធ នៅពេលណាច្បាស់ទេ ហើយគេហទំព័រ Looking TODAY ក៏មិនអាចទាក់ទងទៅ នាងដើម្បីសាកសួរ ពីរឿងនេះ បានដែរ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ នេះ ៕

p>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh