CamNews

សុខភាព 

បើសម្រេចចិត្ដថា នឹងមានផ្ទៃពោះ ស្រ្ដីគួរគិតដល់រឿងសំខាន់ ៤ យ៉ាងនេះ

ស្រ្ដីក្នុងគ្រួសារ គួររៀបចំខ្លួនរួចជាស្រេច មុនពេលអ្នកមានផ្ទៃពោះ មុនពេលរួមភេទជាមួយប្ដី យ៉ាងហោចណាស់ ឱ្យបាន ៣ខែ ។ សកម្មភាពមួយចំនួន ស្ត្រី គួរយល់ដឹង ដូចជា បញ្ឈប់ការជក់បារី កំណត់ទម្ងន់ដើម្បីសុខភាព ត្រួតពិនិត្យឱសថ ដែលអ្នកកំពុងប្រើប្រាស់ ។ កត្តាសំខាន់ៗ ៤ យ៉ាងន ដែលអ្នកអាចអនុវត្ដដើម្បីបង្កើនសុខភាព មុនពេលមានផ្ទៃពោះ រួមមាន៖

១. ចូរអ្នកទទួលទានឱសថប្រភេទ អាស៊ីដ Folic    ឱ្យបាន ៤០០​ ទៅ ៨០០  មីក្រូក្រាមរៀងរាល់ថ្ងៃ ប្រសិនបើអ្នក
គ្រោងមានផ្ទៃពោះ  ឬអាចមានផ្ទៃពោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវិវឌ្ឍន៍ទារកមិនពេញលេញដូចជា ខួរក្បាល
និងឆ្អឹងខ្នងជាដើម ។  ស្រ្ដីគ្រប់រូបត្រូវការចាំបាច់នូវបរិមាណអាស៊ីដ  Folic  រាល់ថ្ងៃ។   ចូរអ្នកប្រឹក្សាជាមួយ វេជ្ជបណ្ឌិតអំពីតម្រូវការវីតាមីន និងអាស៊ីដ  Folic ។  វេជ្ជបណ្ឌិតមួយចំនួន ចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ឱសថមានវីតាមីន
មុនពេលមានផ្ទៃពោះ ដែលសម្បូរទៅដោយបរិមាណជាតិអាស៊ីដ Folic ខ្ពស់ ។

២. ប្រសិនបើអ្នកកំពុងទទួលការព្យាបាលជំងឺអ្វីមួយ ត្រូវឱ្យប្រាកដថា   អ្នកទទួលបានការព្យាបាលត្រឹមត្រូវ។
អាការៈរោគមួយចំនួន   អាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះ   ឬអាចមានឥទ្ធិពលមិនល្អ ដូចជា ប្រភេទជំងឺ
ហឺត ជំងឺទឹកនោមផ្អែម បញ្ហាសុខភាពទូទៅ សភាពធាត់ខ្លាំង ឬរោគប្រកាច់ជាដើម។




៣. ចូរប្រឹក្សាជាមួយវេជ្ជបណ្ឌិត  អំពីវេជ្ជបញ្ជាប្រើប្រាស់ឱសថ និងបរិមាណថ្នាំច្រើនហួស ដែលអ្នកកំពុងប្រើប្រាស់។
ទាំងនេះរួមបញ្ចូលទាំងអាហារូបត្ថម្ភ ឬរុក្ខឱសថផងដែរ  ហើយចូរអ្នកធ្វើឱ្យប្រាកដថា  វ៉ាក់សាំងបង្ការដែលអ្នក
ចាក់ គឺមិនផុតកាលបរិច្ឆេទទេ។

៤. ចូរជៀសវាងការប៉ះពាល់សារធាតុពុល  ដែលអាចបង្កឱ្យមានជំងឺ ទាំងនៅកន្លែងការងារ និងនៅផ្ទះ។ ចូរអ្នកនៅ
ឱ្យឆ្ងាយពីសារធាតុគីមី និងសត្វឆ្មា និងលាមករបស់វា ហើយត្រូវបញ្ឈប់ការជក់បារី និងឈប់ទទួលទានគ្រឿងស្រវឹង ៕


ប្រែសម្រួល ៖ សារ៉ាត់


Tags: Health news