ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមអត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទស
CNN ដែលទើបតែបានចេញផ្សាយកាលពីព្រឹកមិញនេះ អោយដឹងថា នៅឯប្រទេសអ៊ីរ៉ាក់
ពោលគឺនៅក្នុងរដ្ឋធានី បាដាដ តែម្តង ខ្មាន់កាំភ្លើង បានបើកការវាយប្រហារដោយសម្លាប់
មនុស្សរង្គាល ដល់ទៅ ១២ នាក់ នៅឯផ្ទះបនស្រីមួយកន្លែង កាលពីថ្ងៃពុធម្សិលមិញនេះ
គួរបញ្ជាក់ផងដែរថា ករណីសោកនាដកម្មខាងលើនេះ បានកើតឡើង ស្របពេលដែលប្រ
ទេសនេះ ក៏កំពុងតែជូយនូវវិបត្តិសង្គ្រាមស៊ីវិល ហែកហួរអស់រយៈពេលជាច្រើនឆ្នាំ ខណៈ
ពេលដែលអំពើហឹង្សាបានកើតឡើងទូទាំងផ្ទៃប្រទេស។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា មកទល់នឹងពេលនេះ ករណីឃាតកម្មខាងលើ មិនទាន់មានប្រភពណា
មួយចេញមុខ មកទទួលខុសត្រូវនៅឡើយនោះទេ ស្របពេលដែលក្រុមមន្រ្តីប៉ូលីសក៏
កំពុងតាមដានស៊ើបអង្កេត រកអ្នកដែលនៅពីក្រោយរឿងនេះ ថាតើវាអាចជាការវាយប្រ
ហាររបស់ក្រុមឧទ្ទាមឬក៏យ៉ាងណា? ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn