CamNews

ព័ត៌មានអន្តរជាតិ 

ក្របួចជាប់ បុរសដែលជាសិស្ស សាលាប្រុសម្នាក់ ចូលទៅក្នុង បន្ធប់ទឹកនារី ថតរូប

ព័ត៌មានអន្តរជាតិ៖​  កាលពីថ្ងៃសុក្រកន្លងទៅ  នៅឯប្រទេសសឹង្ហបុរី  ពោលគឺនៅក្នុងវិទ្យា
ស្ថាន     Temasek Polyechnic  បុរសម្នាក់  ត្រូវបានចាប់ឃាត់ខ្លួន  បន្ទាប់ពីបានក្លែងបន្លំ
ធ្វើជាមនុស្សស្រី និងចូលទៅក្នុងបន្ទប់ទឹកនារី  រួចធ្វើការប្រមាញ់រូបថតមួយចំនួន នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស singaporeseen
ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ  ដែលជាសិស្សសាលាប្រុសរូបនេះ  មិនទាន់ត្រូវបាន
បញ្ជាក់អត្តសញ្ញាណអោយដឹងច្បាស់នៅឡើយនោះទេ។ ដោយឡែក បើតាមប្រភពសា
រព័ត៌មានដដែល  ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា  បុរសដែលជាសិស្សសាលា
រូបនេះ   បានពាក់សក់វែង  ក្លែងបន្លំជាស្រី  និងបានចូលទៅក្នុងបន្ទប់ទឹកនារី  រួចធ្វើការ
តាមប្រមាញ់រូបថតមួយចំនួន    ។  តែដោយស្ថិតនៅក្នុងសម្លៀកបំពាក់ជាបុរស  ខណៈ
មានត្រឹមតែសក់វែងនោះ បុរសរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាបុរសនោះទេ។

ភ្លាមៗនោះ កាលដែលបានដឹងថា  មានបុរសក្លែងធ្វើជាស្រី ចូលទៅក្នុងបន្ទប់ទឹកហើយ
នោះ     ក៏មានការអន្តរាគមន៍ពីសំណាក់សន្តិសុខ  ដោយបាន ចាប់ឃាត់ខ្លួន គេនៅនឹង
កន្លែងតែម្តង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic