CamNews

ព័ត៌មានអន្តរជាតិ 

៧ ខែគត់ អាមេរិក ដឹកមុខវាយប្រហារ ISIS តាមអាកាស សម្លាប់បាន ២០៧៩​ នាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ ព័ត៌មានទាន់ហេតុការណ៍ ពីគេហទំព័រសារព័ត៌មាន រុស្ស៊ី អ័រតេ អោយដឹងថា ហោចណាស់ មនុស្ស ២០៧៩ នាក់ ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអា កាសដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការចាប់ផ្តើមយុទ្ធនា ការប្រយុទ្ធប្រ ឆាំង ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ពីខែ កញ្ញា ឆ្នាំមុននេះបើយោងតាមការគូសបញ្ជាក់អោយដឹងពីក្រុម ឃ្លាំមើលសិទ្ធមនុស្ស ចក្រភពអង់គ្លេស មានមូលដ្ឋាននៅ ប្រទេសស៊ីរី​។


បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា ៖ ក្នុងចំណោមជនរងគ្រោះ ទាំងអស់ ដែល   ត្រូវបាន សម្លាប់ ក្នុងនោះ ១៩២២ នាក់ គឺជាក្រុមសកម្មប្រយុទ្ធ​ មកពីរដ្ឋអ៊ីស្លាម  ជ្រុល និយម ខណៈ ៦៦ នាក់ ផ្សេងទៀត ដែលត្រូវបានសម្លាប់ដូចគ្នាដែរនោះ គឺជា ជនស៊ីវិល ក្នុងនោះ មានស្រ្តី  ភេទ  ៦  នាក់ និង ក្មេងតូចៗ ១០ នាក់ផ្សេងទៀត​ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda