ព័ត៌មានអន្តរជាតិ ៖ ជំនួសអោយចេញប្រតិបតិ្តការទៅចាប់ចោរ ក្រុមមន្រ្តីប៉ូលីសមកពី
ប្រទេស អូស្រ្តាលី បែរជាត្រូវទៅចាប់ពស់ដ៏ធំមួយក្បាលទៅវិញ បន្ទាប់ពីទទួលបានទូរស័ព្ទ
ប្តឺង ថាវាបានវារ និងលុកលុយចូលទៅក្នុងហាងសប្បុរសធម៌មួយកន្លែង នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន ស្កាយ ។
គួរបញ្ជាក់ផងដែរថា ករណីពស់ថ្លាន់ដ៏ធំមួយក្បាល ដែលមានប្រវែងដល់ទៅជិត ៦ ម៉ែត្រ
វារចូលហាងសប្បុរសធម៌ មួយនេះ គឺបានកើតឡើង នៅឯទីក្រុង Ingham ភាគខាងរដ្ឋ
Queensland ប្រទេសអូស្រ្តាលី។
យ៉ាងណាមិញ បើយោងតាមសម្តី លោក Don Auld ដែលជាមេបញ្ជាការមន្រ្តីប៉ូលីសបាន
អោយដឹង ប្រភេទពស់ថ្លាន់ដ៏ធំមួយក្បាលនេះ (Python) ត្រូវបានរកអោយឃើញថា មាន
ប្រវែងដល់ទៅជិត ៦ ម៉ែត្រ ខណៈពេលដែលវាមានទម្ងន់ដល់ទៅ ១៧ គ.ក ហើយវាត្រូវ
បានចាប់ជាប់ បន្ទាប់ពីម្ចាស់ហាងសប្បុរសធម៌ Vinnies បានផ្តល់ជាព័ត៌មាន នឹងប្តឹងទៅ
ភ្នាក់ងារមានសមត្តកិច្ច ។ ដោយឡែក បន្ទាប់ពីចាប់វាបានហើយនោះ ពស់ថ្លាន់មួយប្រ
ភេទនេះ ត្រូវបានគេយកទៅទីលំនៅថ្មីរបស់វា នោះគឺ តំបន់ដីសើម ដែលនៅក្បែរនោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ