ព័ត៌មានអន្តរជាតិ ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេស ទុយនេស៊ី បានព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅទីនោះ ឲ្យបញ្ចៀស សកម្មភាព ដើរទិញទំនិញ នៅតាមហាងទំនិញធំៗ ក្នុង រដ្ឋធានី Tunis បន្ទាប់ពីសេចក្តីរាយការណ៍ ពីការគំរាម វាយ ប្រហារ ពីសំណាក់ក្រុម សកម្ម ជន នៅទីនោះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ ភ្នាក់ងារសារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ។
ប្រទេស Tunisia បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីមាន ហេតុការណ៍ បំផ្ទុះគ្រាប់ បែកវាយប្រហារទៅលើអង្គរក្ស ប្រធានាធិបតីលើរថយន្តមួយគ្រឿង ក្នុងរដ្ឋធានី Tunis កាលពីខែ វិច្ឆិកា កន្លងទៅនេះដែលបណ្តាលឲ្យមនុស្ស១២នាក់ស្លាប់។
សូមជម្រាបថា ប្រទេស ទុយនេស៊ី ជាប្រទេសមួយស្ថិតក្នុងពិភពអារ៉ាប់ ដែលបានក្លាយ ជាគោល ដៅនៃការវាយប្រហារ ពី សំណាក់ ពួកសកម្មជន បន្ទាប់ពី ក្លាយជានិមិត្តសញ្ញានៃការផ្លាស់ ប្តូរ ឈាន ទៅរកប្រជាធិបតេយ្យនៅក្នុង តំបន់ បន្ទាប់ពីការធ្វើបដិវត្តន៍ ទម្លាក់លោក Zine Abidine Ben Ali កាលពីឆ្នាំ២០១១កន្លងទៅនេះ៕
ប្រភព ៖ រ៉យទ័រ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី