បាតជើងប្រះ ឬ ក្រិន គឺបណ្តាលពីអាកាសធាតុក្តៅ ធ្វើឱ្យបាតជើងរបស់អ្នកប្រះ ឬក្រិន នៅជាប់
ជាមួយនឹងធូលីដី ដែលបណ្តាលឱ្យជើងរបស់អ្នកមានសភាព អាក្រក់ ស្បែកបាតជើងដាច់ចេញ
ពីគ្នា និង ធ្វើឱ្យជើងរបស់អ្នកមានក្លិនមិនល្អ។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចព្យាបាលបាតជើងប្រះ ឬ កិ្រន ឱ្យមានសភាពស
ភ្លឺរលោង ឡើងវិញ ឆាប់រហ័ស។
ទឹកក្តៅឧណ្ឌៗ៖ សូមយកទឹកក្តៅឧណ្ឌៗ ត្រាំជើងរបស់អ្នក មុនចូលគេង ដោយលាយជាមួយនឹង
ទឹកសាប៊ូតិចៗ ២០នាទី ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែកបាតជើងរបស់អ្នក ឡើងទន់ និង
បំបាត់ស្នាមប្រះ បានយ៉ាងឆាប់រហ័ស។
ផឹកទឹក៖ សូមផឹកឱ្យបានច្រើន ព្រោះទឹកអាចជួយឱ្យរាងកាយ របស់អ្នកមានសំណើច និងកាត់
បន្ថយភាពស្ងួត ដែលអាចការពារបាតជើងរបស់អ្នកពីសភាពប្រះបាតជើងបានយ៉ាងល្អ។
ក្រូចឆ្មារ៖ សូមយកទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ រួចត្រាំជើងរបស់អ្នក រយៈពេល
២ ទៅ៣នាទី បន្ទាប់យក ច្រាស់ដុសសំអាតជើងរបស់អ្នកឱ្យស្អាត ជូតឱ្យស្ងួត រួចប្រើឡេលាបការ
ពារពីលើស្បែកបាតជើង ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies