ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpost កាលពីវេលាព្រឹកមិញ
នេះ បានគូសបញ្ជាក់អោយដឹងថា បុរសស្រវឹងដែលជាអ្នកបើករថយន្តម្នាក់ ត្រូវបានរក
អោយឃើញថា ពិតជាមានសំណាងហួស ដោយមិនបានស្លាប់បាត់បង់ជីវិតនោះទេ បន្ទាប់
ពីបើករថយន្ត ធ្លាក់ពីកំពស់ជាង ១៥ ម៉ែត្រ ពីលើច្រាំងថ្មសមុទ្រមួយកន្លែង។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេ
លាម៉ោងប្រមាណជាង ៥ និង ៤៥ នាទីព្រឹកថ្ងៃច័ន្ទកន្លងទៅ នៅឯច្រាំងថ្មសមុទ្រ San Di-
ego រដ្ខ Carlifornia សហរដ្ឋអាមេរិក ។ យ៉ាងណាមិញ បើយោងតាមសម្តីលោក Maurice
Luque មន្រ្តីផ្លូវការមកពីនាយកដ្ឋានសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ San Diego (San Diego
Fire-Rescue Department) អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានបុរសម្នាក់
បានជួបនឹងឧបទ្ទេវហេតុនេះហើយនោះ ក្រុមការងារជួយសង្រ្គោះយើងខ្ញុំ ក៏បានចុះទៅ
ដល់កន្លែងកើតហេតុ ដោយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល
តាមរយៈការហោះហើរឧទ្ធម្ភាគចក្រ។
ដោយឡែក រថយន្តមួយគ្រឿងនោះវិញ ក៏ត្រូវបានមន្រ្តីជំនាញស្ទូច និងយកទៅរក្សាទុក
នៅឯនាយកដ្ឋាន ។ គួររំឭកផងដែរថា បុរសដែលជាជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញា
ណរូបនោះ ត្រូវបានផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ក៏ដូចជា ធ្វើការផាក
ពិន័យពីបទបើកបរក្នុងស្ថានភាពស្រវឹង៕
ចងចាំ ៖ ស្រវឹងសូមកុំបើកបរ បើបើកបរសូមកុំពិសារគ្រឿងស្រវឹង គោរពច្បាប់
ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost