CamNews

យល់ដឹង 

សញ្ញាទាំង៩ បង្ហាញថា អ្នកមិនមែនជាមេដឹកនាំល្អ

ជាការពិតណាស់ គ្មានបុគ្គលិកណាម្នាក់ហ៊ាននិយាយប្រាប់អ្នកអំពីសញ្ញាទាំងនេះនោះទេ ហើយ
អ្នកត្រូវតែស្វែងយល់ដោយខ្លួនឯង។

ខាងក្រោមនេះគឺជាសញ្ញាទាំង៩ ដែលប្រាប់ឱ្យដឹងថា អ្នកមិនសមធ្វើជាមេដឹកនាំ ៖

១. និយាយជាមួយបុគ្គលិកថា “នេះជាវិធីដែលក្រុមហ៊ុនប្រតិបត្តិ បងប្អូនអាចចូលចិត្តវា ឬឈប់ពី
ការងារ”។


មេដឹកនាំធំៗ តែងតែសម្របខ្លួន និងធ្វើឱ្យខ្លួនមានជំហររឹងមាំ ប៉ុន្តែ ពួកគេនឹងមិនដែលប្រព្រឹត្ត
ចំពោះបុគ្គលិកជាមួយនឹងអកប្បកិរិយាបែបនេះនោះទេ។

២. តែងតែចង់ក្លាយជាមនុស្សល្អទាំងស្រុងក្នុងភ្នែករបស់មនុស្សរាល់គ្នា


អ្នកដឹកនាំល្អ តែងដឹងអំពីរបស់អ្វីដែលសំខាន់ពិតៗ។ ពួកគេដឹងនូវគោលបំណង និងមូលហេតុ
របស់ខ្លួន។ ការដំណើរការក្រុមហ៊ុនមួយ មិនមែនដូចទៅនឹងការប្រឡងធម្មតាដែលមេដឹកនាំត្រូវ
ព្យាយាម ដណ្ដើមជ័យជំនះ និងកេរិ៍្តឈ្មោះ។ បើសិនអ្នកកំពុងចំណាយពេលទាំងអស់ ដើម្បីក្លាយ
ជាមនុស្ស “ត្រឹមត្រូវ” ក្នុងភ្នែករបស់អ្នករាល់គ្នា នោះវាមិនមែនជាការងារដែលត្រូវធ្វើរបស់មេដឹក
នាំនោះទេ។

៣. លូកដៃចូលក្នុងកិច្ចការទាំងអស់


មេដឹកនាំល្អ តែងតែចេះសហការណ៍ និងជឿទុកចិត្តលើបុគ្គលិករបស់ខ្លួន ពោលគឺមិនឱបក្រសោប
ការងារ ឬអំណាចទាំងអស់ ព្រោះថា ពួកគេដឹងថា បុគ្គលិករបស់ខ្លួនអាចធ្វើបានល្អនូវកិច្ចការ
ណាមួយ។

៤. តែងតែស្អប់អ្នកដទៃ បើទោះជានៅក្នុងចិត្ត ឬដោយបើកចំហ


អ្នកដឹកនាំល្អ តែងចេះថ្លឹងថ្លែងអំពីទំនាក់ទំនងការងារ។ ពួកគេតែងចង់ឱ្យបុគ្គលិកមានការរីក
ចម្រើន។ អ្នកនឹងមិនអាចក្លាយជាអ្នកដឹកនាំល្អ បើសិនចេះតែស្អប់អ្នកដទៃ។

៥. ប្លន់ស្នាដៃរបស់អ្នកដទៃ


មេដឹកនាំឆ្លាតវៃ តែងលើកតម្កើង ឬលើកសរសើរស្នាដៃរបស់បុគ្គលិក។ ចំណែកមេដឹកនាំមិនល្អ
តែងតែដណ្ដើមស្នាដៃរបស់អ្នកដទៃ។

៦. ខ្វះការអធ្យាស្រ័យ


មេដឹកនាំធំៗតែងតែប្រើប្រាស់មនោសញ្ចេតនា។ ក្រុមហ៊ុនមួយមិនអាចដឹកនាំដោយគ្រាន់តែប្រើ
អំណាចផ្ដាច់ការ និងគ្មានមនោសញ្ចេតនានោះទេ។

៧. មិនយល់ច្បាស់អំពីខ្លួនឯង


មេដឹកនាំធំ តែងដឹងអំពីខ្លួនឯង ព្រោះពួកគេដឹងថា ត្រូវយល់ខ្លួនឯងមុននឹងយល់អ្នកដទៃដែល
កំពុងជួបលំបាក។ អ្នកត្រូវតែដឹងថា ខ្លួនឯងជាអ្នកណាឱ្យប្រាកដ ទើបអាចធ្វើជាមេដឹកនាំល្អបាន។

៨. អ្នករាល់គ្នាមិនទុកចិត្តអ្នក


៩. មិនចង់ឱ្យអ្នកណាដឹងអំពីជីវិតផ្ទាល់ខ្លួន


ប្រែសម្រួល ៖ តារា
ប្រភព ៖ Entrepreneur


Tags: យល់ដឹង សញ្ញា​ មេដឹកនាំ​ល្អ