ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ជនជាតិអាមេរិក ឈ្មោះថា Floyd Mayweather បានត្រូវទទួលរងការរិះគន់ស្ដីបណ្ដោសជាខ្លាំងពីសំណាក់ ប្រព័ន្ធផ្សព្វផ្សាយលើពិភពលោក និងអ្នកគាំទ្ររបស់ខ្លួន ក្រោយពីកីឡាករ បានសម្រេចចិត្ដជាផ្លូវការ ជ្រើសរើសដៃគូរប្រកួតចុងក្រោយ គឺកីឡាករ Andre Berto មុនថ្ងៃចូលនិវត្ដ ។
Floyd Mayweather កាលពីថ្ងៃអង្គារ៍ម្សិលមិញ បានប្រកាសជាផ្លូវការជ្រើសរើស ដៃគូរប្រកួតជាចុងក្រោយ គឺ កីឡាករ Andre Berto ដើម្បីបញ្ចប់មហិច្ឆិតារបស់ខ្លួន បំបែកំណត់ត្រាជោគជ័យ ៤៩ ប្រកួតមិនដែលចាញ់ មុនពេលចូលនិវត្ដ។ ការជ្រើសរើសរបស់ Floyd យកកីឡាករ Andre Berto ជាគូរប្រកួតចុងក្រោយនេះ គឺទទួលរងការរិះគន់ជាខ្លាំងពីសំណាក់ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ ពីព្រោះគេយល់ថា Andre Berto គឺជាកីឡាករ ដែលទន់ខ្សោយ មិនសាកសមសត្ថភាពនឹងប្រកួតជាមួយនោះទេ។ ហើយសមាសភាពដែលអាចតស៊ូបាន គឺមានដូចជា Keith Thurman, Amir Khan, Timothy Bradley, Kell Brook, Shawn Porter, Gennady Golovkin រឺក៏ Miguel Cotto និង Saul Canelo Alvarez ដែលអ្នកទាំងនោះទើបសាកសមជាជម្រើសចុងក្រោយប្រាកដមែន។ ព័ត៌មានកន្លងមក ធ្លាប់បានបង្ហើបម្ដងហើយ ថា ការសម្រេចចិត្ដរបស់ Floyd ជ្រើសរើសយក Andre Berto ពិតជារឿងដែលគួរអស់សំណើច ហើយការសម្រេចចិត្ដនេះ គឺគ្មាននរណាម្នាក់ចាត់ទុកថាជាផ្លូវការនោះទេ។
Floyd Mayweather ពិតជាមានកីឡាករជាច្រើនដែល ចង់ប្រកួត ជាមួយមិនថាបំពេញលក្ខខណ្ឌយ៉ាងណានោះទេ ក៏ពួកគេយល់ព្រមប្រកួតផងដែរ។ ប៉ុន្ដែសេក្ដីសម្រេច គឺ Floyd បែជាចង់ប្រកួតជាមួយនឹង Andre Berto ទៅវិញ ថ្ងៃប្រកួតទី១២ ខែកញ្ញាខាងមុខនេះ ក្នុងទីក្រុង Las Vegas។
គូរបញ្ជាក់ផងដែរថា Andre Berto ក៏ធ្លាប់មានប្រវត្ដិចូលរួមប្រកួត ក្នុងព្រឹត្ដិការណ៍ World Champion ប្រភេទគីឡូធ្ងន់ ចំនួន ៦ ប្រកួតផងដែរ ដោយឈ្នះ ៣ដង និង ចាញ់បីដង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ foxsports