បបូរមាត់គឺជាផ្នែកមួយនៃរាងកាយមនុស្ស ដែលបង្ហាញពីភាពទាក់ទាញ និង ភាពសិចស៊ី។ ពិសេស
បបូរមាត់ជាផ្នែកមួយនៃសម្រល់ដ៏ស្រស់ស្អាតសំរាប់ស្រី្តគ្រប់។ ប៉ុន្តែប្រសិនបើបបូរមាត់របស់អ្នកប្រេះ
ស្ងួត គ្មានសំណើម បបូរមាត់របស់អ្នកមើលទៅនឹងបាត់បង់នូវភាពទាក់ទាញ ជាមិនខាន។ មានវិធីជា
ច្រើន ដើម្បីព្យាបាលបបូរមាត់ប្រេះ នៅពេលដែលបបូរមាត់របស់អ្នកប្រេះ វានឹងមានសភាពដូចជា
ឡើងប្រេះបបូរមាត់ ស្នាមក្រហមជាប់បបូរមាត់ ស្បែកបបូរមាត់ឡើងស្ងួត និង ឈឺចាប់។ល។
ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗព្យាបាលបបូរមាត់ប្រេះដោយធម្មជាតិ
ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកស្ករស ២ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចកូរចូលគ្នា
ឱ្យសព្វ បន្ទាប់មក លាបនៅលើបបូរមាត់ ដោយប្រើម្រាមដៃរបស់អ្នក ដុសថ្នម ទុករយៈពេល ២ទៅ
៣នាទី រួចលាងសំអាត ចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ចាំណំា៖ ត្រូវបា្រកដថា ស្បែក ឬ បបូរមាត់របស់អ្នកមិនមានប្រតិកម្មជាមួយនឹងទឹកឃ្មុំ។
វិធីទី២៖ សូមយកត្របកផ្កាកូលាប ២ ទៅ ៣ត្របក (ស្រទាប់ផ្កាកូលាប) យកវាមកត្រាំជាមួយនឹងទឹក
ដោះគោ សង្កត់វាឱ្យម៉ដ្ឋចូលជាមួយនឹងទឹកដោះគោ បន្ទាប់មក យកវាមកលាបនៅលើបបូរមាត់របស់
អ្នក ២ ទៅ ៣ដង ក្នុង ១ថ្ងៃ រយៈពល ៣ ទៅ ៤សប្តាហ៍ អ្នកទទួលបានលទ្ធិផលជាទីគាប់ចិត្ត៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies