ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មានបរទេស
ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយ
ដឹងថា នៅឯ សហរដ្ឋអាមេរិក ឯណោះវិញ យ៉ាងហោចណាស់ មនុស្ស ៦ នាក់ បានស្លាប់
បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះធម្មជាតិ ព្បុះ Tornado បោកបក់មកលើរដ្ឋ Texas របស់
ប្រទេសនេះ។
គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិលើកនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្សស្លាប់
ប៉ុណ្ណោះទេ តែក៏បានធ្វើអោយមនុស្សជាង ១០០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់
និងស្រាល ខណៈពេលដែលបានធ្វើអោយផ្ទះរាប់រយខ្នង បានរងនូវការខូចខាតអស់ជា
ច្រើនផងដែរ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ
នោះគឺ ទីក្រុង Grabury ដែលមានប្រជាពលរដ្ឋទាំងអស់សរុបចំនួនជាង ៨០០០ នាក់ ។
បើយោងតាមសម្តីមន្រ្តីផ្លូវការ លោក Roger Deeds បានអោយដឹងថា មនុស្សជាង ៥០
នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ដោយឡែក
បើនិយាយពីចំនួននៃអ្នកបាត់បង់ជីវិត អាចនឹងបន្តកើតឡើង ដែលករណីនេះ គឺជាការ
ព្រូយបារម្ភ របស់អាជ្ញាធរមូលដ្ឋាន តែក្រុមមន្រ្តីជំនាញ ក៏ដូចជា ភ្នាក់ងារមានសមត្តកិច្ច
ក៏កំពុងចេញប្រតិបត្តិការជួយសង្គ្រោះរបស់ខ្លួន ដើម្បីធានាអោយបានថា ចំនួនអ្នកជន
រងគ្រោះអាចកាត់បន្ថយតាមដែលអាចធ្វើទៅបាន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ