CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធ ករណីធ្លាក់យន្តហោះ ស្លាប់ក្រុមហ៊ុន ប្រធានប្រេង ឥន្ទនៈ Total

ព័ត៌មានអន្តរជាតិ ៖ អ្នកបើកបរ ម៉ាស៊ីន ឈូសឆាយព្រិលទឹកកក ដែលត្រូវបានស្តីបន្ទោសដោយអាជ្ញា​ធរប្រទេសរុស្ស៊ី ថាអ្នកធ្វើអោយមានករណីធ្លាក់យន្តហោះ សម្លាប់ប្រធានក្រុមហ៊ុន Total នោះត្រូវបាន បញ្ជូនទៅកាន់មន្ទីរឃុំឃាំងហើយ នេះបើយោងតាមសម្តីមេធាវី   ការពារក្តី របស់   ជនជាប់ចោទ គូស បញ្ជាក់អោយដឹង កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ។

ប្រភពសារព័ត៌មាន ពីទំព័រស៊ីអិនអិនអោយដឹងថា អ្នកបើកបរ ម៉ាស៊ីន ឈូសឆាយព្រិលទឹកកក លោក Vladimir Martynenko បានធ្វើការបដិសេធ ទៅនឹង អំណះអំណាង មន្រ្តីរុស្ស៊ី ដែលថា រូបគាត់ស្ថិតនៅ ក្នុងស្ថានភាព ស្រវឹង នៅវិនាទីដែលមានករណីធ្លាក់  យន្តហោះ កាលពីថ្ងៃច័ន្ទ កន្លងទៅ នៅឯអាកាស យានដ្ឋានអន្តរជាតិ   Vnukovo ទី   ក្រុង ម៉ូស្កូ ប្រទេស  រុស្ស៊ី   ។​ គួរបញ្ជាក់ថា  លោក Christophe de Margerie ប្រធានក្រុមហ៊ុន ប្រេងឥន្ទនៈ    និង មនុស្ស ៣ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត ក្នុង ហេតុការណ៍ធ្លាក់យន្តហោះ បន្ទាប់ពីយន្តហោះ ដែលពួកគេបានជិះនោះ បុកជាមួយនឹង ម៉ាស៊ីនឈូស ឆាយព្រិលទឹកក អំឡុងពេលដែល មានការហោះឡើង ។


ដោយមានការគូសបញ្ជាក់ ពីគណៈកម្មការ   ស៊ើបអង្កេត ប្រទេស  រុស្ស៊ី កាលពីពេលកន្លងទៅ អោយ ដឹង បុគ្គលិកអាកាសយានដ្ឋាន ៤ នាក់ផ្សេងទៀត  ត្រូវ   បានចាប់ឃាត់ខ្លួន ដូចគ្នា ដែលអាចនឹងជាប់ ពាក់ព័ន្ធករណីធ្លាក់យន្តហោះ លើកនេះ ក្នុងនោះ រួមមាន   ដូចជា  Vladimir Ledenev មុខងារ ប្រធាន វិស្វករប្រចាំអាកាសយានដ្ឋាន ទទួលបន្ទុកខាងសេវាកម្ម សម្អាតព្រិលទឹកកចេញពីអាកាសយានដ្ឋាន លោក oman Dunayev អគ្គនាយកទទួលបន្ទុកជើងហោះហើរ Svetlana Krivsun មន្រ្តី ត្រួតពិនិត្យចរា ចរណ៍ផ្លូវអាកាស និង លោក Alexander Kruglov ប្រធានត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ។

សេចក្តីថ្លែងការណ៍ ពីគណៈកម្មការ ស៊ើបអង្កេត​ប្រទេស រុស្ស៊ី អោយដឹងថាក្រុមស៊ើបអង្កេតមានជំនឿ ជឿជាក់ថា រាល់ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនទាំងនេះ ពួកគេ  បរាជ័យក្នុងការផ្តល់ជាតម្រូវ ការសុវត្ថិភាព ដែលជាការព្រួយបារម្ភ ទៅលើសុខសុវត្ថិភាពពេល ហោះ ហើរ និង នៅលើដី ដែលបាន បណ្តាលអោយឈានទៅដល់ ការកើតមានឡើង សោកនាដកម្ម     លើកនេះ ក្នុងនោះ ពួកគេត្រូវបាន ចាប់ឃាត់ខ្លួន និង សាកសួរ សំនួរចម្លើយ ក្នុងករណីសង្ស័យលើកនេះ ៕

- អាន ៖  ក្តៅៗ ៖ ប្រធានក្រុមហ៊ុន Total ស្លាប់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះ យប់មិញនេះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន 


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Giant Sailboat