ព័ត៌មានអន្តរជាតិ ៖ ក្មេងចំណាកស្រុកតូចៗ ៦ នាក់បានលង់ទឹកស្លាប់បាត់បង់ជីវិត នៅពេលដែល ទូកអន្តោប្រវេសន៍ ២ គ្រឿង ធ្វើដំណើរពី ទួរគី ទៅកាន់ ប្រទេស ក្រិក ក្រឡាប់ លិច នៅឯសមុទ្រ Aegean នេះបើយោងតាមការចុះផ្សាយ ពីសារព័ត៌មានក្នុងស្រុក ប្រទេស ទួរគី ។
* បញ្ជាក់ ៖ រូបភាព ឯកសារ
ប្រភពបញ្ជាក់អោយដឹងថា ទូកមួយគ្រឿងដំបូង ចំណុះដោយជនអន្តោប្រវេសន៍សរុប ៥៥នាក់ភាគ ច្រើនជាងជនជាតិស៊ីរី និង អាហ្វហ្គានីស្ថាន បានក្រឡាប់លិចនៅលើដែនទឹក អធិបតេយ្យភាព ប្រ ទេសទួរគី ខណៈ ទូកមួយគ្រឿង ដែលជាទូក គ្រឿងទី ២ នោះ ចំណុះដោយជនអន្តោប្រវេសន៍ ២០ នាក់ បានក្រឡាប់លិច នៅជិតតំបន់មាត់សមុទ្រ Bodrum ។
គួរបញ្ជាក់ ទួរគី បានក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់ សម្រាប់ ជនអន្តោប្រវេសន៍ ដែលរត់គេចពី សង្គ្រាមនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ឆ្ពោះទៅកាន់ភាគខាងជើង តំបន់អឺរ៉ុប ក្នុង គោលបំណងស្វែងរកពន្លឺជីវិតថ្មី។ របាយការណ៍ បញ្ជាក់អោយដឹងថា រាប់រយពាន់នាក់នៃជនអន្តោ ប្រវេសន៍ បានភៀសខ្លួនចូឡទៅកាន់ សហភាពអឺរ៉ុបចាប់តាំងពីខែ សីហា ក្នុងនោះ មួយចំនួន ប្រ ឈមជាខ្លាំងក្នុងការបាត់បង់ជីវិត ក្រោយពីជ្រើសរើសដំណើរផ្សងព្រេង តាមផ្លូវទឹក៕
* បញ្ជាក់ ៖ រូបភាព ឯកសារ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី