ព័ត៌មានអន្តរជាតិ ៖ វីដេអូខ្លោចចិត្ត ស្តីពីក្រុមមនុស្សពេញវ័យចិន វាយធ្វើបាបក្មេងប្រុសវ័យ
៨ ឆ្នាំ ជនជាតិទួរគី បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលក្រុមមនុស្សផ្សេងទៀត
បានត្រឹមតែឈរមើល និងសើច បន្ទាប់ពីក្មេងប្រុសវ័យ ៨ ឆ្នាំ រូបនោះ បានរត់ទៅបុកលោក
យាយម្នាក់រហូតដល់ដួល ដោយអចេតនា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់
ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
គួរបញ្ជាក់ផងដែរថា បើយើងងាកក្រឡេកទៅមើលវីដេអូ ខ្លោចចិត្ត នោះវិញ គេឃើញមាន
បុរសម្នាក់ ពិតជាគ្មានចិត្តជាមនុស្សអ្វីបន្តិចនោះទេ ខណៈពេលដែលគាត់ បានវាយធ្វើបាប
ក្មេងតូចដោយវាយក្បាល ក៏ដូចជាជាន់ដៃ ស្របពេលដែលក្មេងតូច រូបនោះកំពុងតែយំ គួរ
អោយអាណិត។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូខ្លោចផ្សា ឈឺចិត្ត ខាងក្រោមនេះ
បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន