ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលជា
អត្ថបទផ្សាយពីគេហទំព័របរទេស mirror បានគូសបញ្ជាក់អោយដឹងថា មួយក្នុងចំណោម
៥ នាក់ នៃអ្នកបើករថយន្តបានសារភាពថា ខ្លួនបានបើកយុទ្ធនាការសង្គ្រាមសឹករបស់ខ្លួន
នៅក្នុងរថយន្តរបស់ពួកគេ នៅតាមកន្លែងចតឡានសាធារណៈ។
ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការអះអាងខាងលើ
នេះ អាចធ្វើទៅបាន បន្ទាប់ពីមានការវាស់ស្ទង់នូវមតិ តាមរយៈ Car Park Finder app។
កម្មវិធីមួយនេះ ត្រូវបានរកឃើញដោយ Kristian Poliszczuk ស្របពេលដែលលោក
បានលើកឡើងបន្ថែមថា បន្ទាប់ពីមានការវាស់ស្ទង់នូវមតិ កន្លែងចតឡានតាមទីសាធា
រណៈ មានពេលខ្លះ មនុស្សមួយចំនួនតូចបានយកវាធ្វើជាយុទ្ធនាការសង្គ្រាមសឹករបស់
ខ្ឡួនទៅវិញ ខណៈពេលដែលមនុស្សមួយចំនួនផ្សេងទៀត បានត្អូញត្អែរពីចំនុចអវិជ្ជមាន
ដែលកន្លងចតរថយន្តតាមទីសាធារណៈមាន ស្របពេលដែលក្រុមមនុស្សមួយចំនួនតូច
បានព្យាយាមមិនបង់ថ្លៃចំណត បន្ទាប់ពីសំចតក្នុងរយៈពេលខ្លីរបស់ពួកគេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ mirror