ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស អេហ្ស៊ីប បានប្រការជាផ្លូវការនូវគម្រោងសាងសង់ទីក្រុងថ្មី នា ភាគខាងកើតទីក្រុង Cairo ។
ប្រភពពីទំព័រ ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់សម្តីមន្រ្តី សុរិយោដីលោក Mostafa Madbouly អោយដឹង ថាគម្រោងសាងសង់មួយនេះ នឹងចំណាយថវិការដល់ទៅ ៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិកហោច ណាស់ ត្រូវការថេរវលាសាងសង់ ពី ៥ ទៅ ៧ ឆ្នាំ ។ លោកបានបន្ត អោយ ដឹងថា គោលបំណងនៃការ បង្កើតក្រុងថ្មីស្រឡាងមួយនេះ គឺកាត់បន្ថយភាពកកស្ទះ និង ការកើនឡើងនៃចំនួនប្រជាជនយ៉ាង គំ ហុកក្នុងរយៈពេល ៤០ ឆ្នាំបន្ទាប់ ។
របាយការណ៍បញ្ជាក់ថា ការប្រកាសជាផ្លូវការនូងគម្រោងខាងលើ គឺត្រូវ បាន ធ្វើឡើង នៅឯសន្និសិទ សារព័ត៌មានវិនិយោគ ក្រុមប្រធានបទស្តារឡើងវិញ សេដ្ឋកិច្ចជាតិ ប្រទេស អេហ្ស៊ីប ។ ជាការប្រមូល ផ្តុំ នឹងចាប់បដិសន្ធិឡើងក្នុងពេលឆាប់នៅរមណីយដ្ឋាន The Red Sea ផែន ការមួយនេះ បានទាក់ ទាញនូវការសន្យាដោយផ្តល់ជាប្រាក់ជំនួយដល់ទៅ ១២ ពាល់លានដុល្លារពីបណ្តាប្រទេសមួយចំនួន រួមមានដូចជា ៖ Kuwait, Saudi Arabia និង the United Arab Emirates ។
លោក Madbouly បំភ្លឺបន្ថែមអោយដឹងថា កំនើនប្រជាជននៃទីក្រុង Cairo បច្ចុប្បន្នភាព មានត្រឹមតែ ១៨ លាននាក់នោះ នឹងកើនឡើងទ្វេដង ក្នុងរយៈពេល ៤០ ឆ្នាំខាងមុខនេះ ។ សភាពអេហ្ស៊ីបក្រសួង និងស្ថាប័នពាក់ព័ន្ធ មន្រ្តីរដ្ឋាភិបាល ក៏ដូចជា បណ្តាស្ថានទូត បរទេស នឹង ផ្លាស់ទី ទៅកាន់ទីក្រុងថ្មី មួយនេះ ។ ពួកយើងកំពុងតែនិយាយពីទីក្រុងដែលពិភពលោកកំពុងតែចាប់អារម្មណ៍ ។
ក្រុមអ្នកអភិវឌ្ឍ អោយដឹងថា ទីក្រុងថ្មីមួយនេះ បើនិយាយពីឈ្មោះវិញ ពុំទាន់មាន នៅឡើយទេ ប៉ុន្តែ ទីនេះ អ្វីដែលគេបានដឹងឮនោះគឺថា គឺជាទីតាំង នៃវត្តមាន សាលារៀន ២០០០ កន្លែង និងមណ្ឌល សុខភាពច្រើនជាង ៦០០ កន្លែង ខណៈគម្រោងសំណង់ទីក្រុងថ្មីមួយនេះនឹងបង្កើតការងារបានលើស ពី ១ លានការងារឯណោះ ។ គម្រោងផែនការ សាងសង់ទីក្រុងថ្មី នឹងត្រូវធ្វើឡើង នៅលើដីមានទំហំ ធំដល់ទៅ ៧០០ គីឡូម៉ែត្រ ការ៉េ ជាទីតាំង ពោរពេញទៅដោយ សំណង់ អាគារ រស់នៅច្រើនជាង ៥ លានកន្លែងឯណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេហ្ស៊ីប