ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសថៃ គូសបញ្ជាក់ ព្រឹកថ្ងៃសុក្រនេះអោយដឹងថា ៖ ដឺកាចាប់ឃាត់ខ្លួនជន សង្ស័យទី ២ បានចេញជាផ្លូវការហើយ ជាដឺកាតាមចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ពីការបំផ្ទុះ គ្រាប់បែកលើកទី ២ ក្រោយពីមានករណីបំផ្ទុះគ្រាប់បែក លើកទី ១ នៅ កណ្តាលទីក្រុង បាងកក ប្រទេសថៃ ដែលបានសម្លាប់មនុស្ស ហោចណាស់ ២០ នាក់ ។
អ្នកនាំពាក្យអោយប៉ូលីសថៃ លោក Prawut Thawornsiri អោយដឹងថា តុលាការ ប្រទេសថៃបាន សម្រេចចេញដឺកាតាមចាប់ឃាត់ខ្លួន ជនសង្ស័យទី ២ដោយផ្អែកទៅលើតឹកតាងឃ្លីបវីដេអូពីប្រព័ន្ធ កាម៉ារ៉ា សុវត្ថិភាព បំភ្លឺអោយដឹងថា បុរសជាជនសង្ស័យ ពាក់អាវពណ៌ខៀវនោះ គឺបានទាត់កាបូប មួយចូលទៅក្នុងទឹក នាកំពង់ផែ ក្នុងក្រុង បាងកក ។ លោក Prawut បន្ត អោយដឹងថា អាជ្ញាធរ ថៃ សម្រេចហើយ ចេញដឺកា ចាប់ ឃាត់ខ្លួន ជនសង្ស័យបំផ្ទុះ គ្រាប់បែក លើកទី ២ នៅ ផែ Sathorn ទន្លេ Chao Phraya ។ ជនសង្ស័យប្រឈមមុខ នឹងការចាប់ទោស ពីបទ ភាពជាកម្មសិទ្ធនៃគ្រឿង បំផ្ទុះ ក៏ដូចជា បំផ្ទុះគ្រាប់បែក ដែលអាចបង្កជា ហានិភ័យដល់សាធារណជន ឈានទៅដល់ការ ស្លាប់បាត់បង់ជីវិត ។ គួរបញ្ជាក់ថា ករណី បំផ្ទុះគ្រាប់បែកលើកទី ២ ពុំមាននរណាម្នាក់ ទទួលរង របួសនោះទេ ៕
- អាន ៖ ផ្ទុះគ្រាប់បែក គ្រាប់ទី ២ នៅ Bangkok រសៀលមុននេះបន្តិច នៅទន្លេ Chao Praya (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA