អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងកាលពីថ្ងៃសុក្រថា ប៉ូលិសនៅភាគខាងជើងមីយ៉ាន់ម៉ា បានបាញ់ប្រហារទៅលើប្រជាពលរដ្ឋរាប់រយនាក់ ដែលបានព្យាយាមចូលទៅក្នុងអណ្តូងរ៉ែជីដិនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និង ២០ នាក់ផ្សេងទៀតរងរបួស។ ប៉ូលីស ៥ នាក់ក៏ត្រូវបានគេរាយការណ៍ថា រងរបួសផងដែរ។
ភ្នាក់ងារព័ត៌មានផ្លូវការរបស់ភូមា បានឱ្យដឹងថា ដំបូងឡើយ អ្នកជីករករ៉ែត្បូងចំនួន ៥០ នាក់ បានព្យាយាមសសៀលខ្លួនចូលទៅក្នុងអណ្តូងរ៉ែឯកជន នៅរដ្ឋជីន កាលពីយប់ថ្ងៃពុធ ប៉ុន្តែត្រូវបានរារាំងដោយប៉ូលីសល្បាត។ ប្រភពដដែល បាននិយាយថា ពួកគេបានចាកចេញពីអណ្ដូងរ៉ែនោះ ប៉ុន្តែមានមនុស្សជិត ៦០០ នាក់បានត្រឡប់មកវិញ រយៈពេលមួយម៉ោងបន្ទាប់ ហើយបានប៉ះទង្គិចគ្នា ជាមួយប៉ូលីស ដោយអ្នកភូមិ បានដុតរថយន្តដឹកទំនិញ និងបំផ្លាញឡានត្រាក់ទ័ររបស់ក្រុមហ៊ុនរ៉ែនៅទីនោះ។
ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយថា ប៉ូលិសបានបើកការបាញ់ប្រហារ បន្ទាប់ពីត្រូវបានវាយប្រហារដោយកាំបិត។ ប្រភពដដែលនិយាយថា មនុស្ស ៩ នាក់ ក្នុងចំណោមអ្នករងរបួស ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
សង្កាត់ Hpakant នៅរដ្ឋឈិនមានរ៉ែថ្ម គុណភាពខ្ពស់បំផុត ក្នុងពិភពលោក។ ភាគច្រើន បណ្ដាញក្រុមហ៊ុនធំ ៗ គឺជាអ្នកធ្វើអាជីវកម្មលើអណ្តូងរ៉ែថ្មទាំងនេះ ខណៈដែលអ្នកភូមិក្រីក្រតោកយ៉ាក បានប្រថុយជីវិតរបស់ខ្លួន ដើម្បីជីកកាកសំណល់រកកម្រៃខ្លះចិញ្ចឹមជីវិត។ គំនរកាកសំណល់រ៉ែ បានដួលរលំទៅលើអ្នកភូមិជាច្រើនដងមកហើយ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost