ជប៉ុន៖ តាមការអោយដឹងពីទស្សនាដ្ដី Sariro hanosha ដែលបានចុះផ្សាយកាលពីថ្មីៗ
នេះថា មានបុរសជាច្រើននាក់ ដែលមានរូបរាងស្រស់សង្ហា ស្បែកសរលោងម៉ត់ខ្ចី របស់
ប្រទេសជប៉ុន បាននាំគ្នាកែខ្លួនធើ្វជាមនុស្សស្រី ដើម្បីអាចបន្ថែមមុខរបរ របស់ខ្លួន។
ប្រភពខាងលើបានដឹងទៀតថា ពេលបច្ចុប្បន្ននេះ គេឃើញមានបុរស ជនជាតិជប៉ុនជាច្រើន
នាក់ បានតែងខ្លួនធ្វើជាស្រី ហើយអាចក្លាយទៅជាអ្នកបង្ហាញម៉ូតសម្លៀកបំពាក់ ការសម្ដែង
ក្នុងកម្មវិធីផ្សែងៗ ឬការដែលអាចចូលប្រលូកក្នុងសង្គមសិល្បៈក៏មាន។
ជាក់ស្ដែងដូចជាលោក Naoko Tatibana ដែលបានកែខ្លួនគាត់ អោយមានសុដន់ធំ និងតុប
តែងមុខមាត់អោយដូចមនុស្សស្រីអញ្ចឹង។ គាត់បាននិយាយថា គាត់បានកែទំរង់មុខមាត់ និង
ដងខ្លួន អោយស្រដៀងទៅនឹងមនុស្សស្រីតាំងពីឆ្នាំ ២០១០ ម្លេះ។ ក្នុងន័យនេះគឺគាត់អាចរក
ប្រាក់ចំណូលបានមួយកម្រិតផងដែរ ខណៈដែលគាត់ជានិច្ចជាកាល ត្រូវបានគេជួលអោយ
ចូលរូមការប្រគុំតន្រ្ដី ឬការដើរម៉ូដជាដើម៕
ដោយ៖ នារី
ប្រភព៖ Sariro hanosha