CamNews

សុខភាព 

វិធីធម្មជាតិ ជួយឱ្យស្បែកស ភ្លឺរលោង តឹងណែន រយៈពេលខ្លី

ផ្លែប័រ ត្រូវបានគេដឹងថា ជាប្រភេទផ្លែឈើម្យ៉ាង ដែលអត្ថប្រយោជន៍បំផុត នៅលើផែនដី។
ផ្លែប័រ មានផ្ទុកនូវ សារធាតុចិញ្ចឹម និង វីតាមីន ជាច្រើនដូចជា៖ វីតាមីន A, B, C, E និង​​ K
និង ទង់ដែង​ ដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិសរសៃ ប្រូតេ ផូស្វ័រ។ល។ សារធាតុចិញ្ចឹម
និង វីតាមីន ទាំងនេះ គឺតួនាទីយ៉ាងសំខាន់ សំរាប់ថែរក្សាសុខភាពរបស់មនុស្សគ្រប់រូប។

ចិញ្ចឹមស្បែក៖​ ផ្លែប័រអាចជួយចិញ្ចឹមស្បែករបស់អ្នកឱ្យដុះលូតលាស់បានល្អ សស្អាត ទន់
ភ្លឺរលោង ដោយសារតែសារធាតុ monounsaturated fats នៅក្នុងផ្លែប័រ ជួយចិញ្ចឹមស្បែក
និង ថែរក្សាស្បែករបស់អ្នកឱ្យមានសំណើម។

មួយវិញទៀត  វាក៏អាចជួយព្យាបាល  លក្ខណៈស្បែកខូច  បានជាច្រើន ប្រភេទ ដូចជា៖
ស្បែកស្ងួត រោគសើរស្បែក រោគរលាកស្បែក ជំងឺស្បែកស្ងួត ហើយប្រះឈាម ស្បែកជាំ
ស្នាមរបួស ស្នាមអុជខ្មៅលើស្បែក ស្លាកស្នាមលើស្បែក ការពារឱ្យនៅក្មេងវ័យ និង ការ
ពារខូចដោយសារកំដៅថ្ងៃ។

នៅផ្នែកមួយផ្សេងទៀត ផ្លែប័រមានផ្ទុកនូវសារធាតុ omega-9 fats   ដែលមានតួនាទីជួយ
កាត់បន្ថយ ស្បែកឡើងជាំក្រហម ស្បែករោល និង  ជួយជួសជុលកោសិកាស្បែកងាប់។

ការប្រើប្រាស់ ឬ ទទួលទានផ្លែប័រ ឱ្យបានទៀងទាត់ ក៏អាចជួយ កាត់បន្ថយអាយុឱ្យក្មេង
ជាងវ័យ និង ធ្វើឱ្យស្បែក របស់់អ្នក គ្មានភាពជ្រីជ្រួញ និង តឹងណែនបានល្អ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-វិធីងាយៗ ព្យាបាលជំងឺឈឺក្រពះ ដោយធម្មជាតិ
-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីងាយៗ ព្យាបាលជំងឺគ្រុនផ្តាសាយ និង ជំងឺក្អក បានយ៉ាងឆាប់រហ័ស
-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-វីធីងាយៗ ព្យាបាលកំចាត់ ស្បែកក្បាលអង្គែ និង រមាស់ បានឆាប់រហ័ស ដោយធម្មជាតិ

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Lifestyle Health Health Benefits of Avocados