តើអ្នកជាញឹកញាប់ អេះស្បែកក្បាលដ៏រមាស់ របស់អ្នកមែនទេ? វាពិតជាគួរឱ្យខ្មាស់អៀនណាស់
ប្រសិនបើ អ្នកតែងតែ អេះក្បាលនៅកន្លែងសាធារណៈ ដោយសារតែស្បែកក្បាលរមាស់ ឬមាន
អង្គែ។ បញ្ហាទាំងនេះ គឺបណ្តាលមកពី ស្បែកក្បាលស្ងួត មានជាតិប្រេង និងប្រើប្រាស់សាប៊ូមិន
ត្រូវនិងស្បែកក្បាល។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយកំចាត់អង្គែ និង ស្បែកក្បាលរមាស់ យ៉ាង
ឆាប់រហ័ស។
ទឹកក្រូចឆ្មារ៖ អាចជួយព្យាបាល ស្បែកក្បាលរមាស់ និង ស្បែកក្បាលស្ងួត ពីព្រោះ ក្រូចឆ្មារ
មានសារធាតុម្យ៉ាង ដែលអាចជួយ កំចាត់មេរោគ នៅលើស្បែកក្បាល បានយ៉ាងប្រសើរ។ ជា
ពិសេស សំរាប់ព្យាបាលស្បែកក្បាល មានអង្គែ។
វិធីព្យាបាល៖ សូមយកទឹកក្រូចឆ្មារស្រស់ៗ លាបនៅលើស្បែកក្បាលរបស់អ្នក ទុករយៈពេល
៥នាទី បន្ទាប់មក លាងសំអាត ស្បែកក្បាលរបស់អ្នក ជាមួយនឹងសាប៊ូកក់សក់។ ប្រសិនបើ
ស្បែកក្បាលរបស់អ្នក គ្មានអង្គែនោះទេ សូមលាយទឹកក្រូចឆ្មារ ជាមួយនឹងទឹកធម្មតា រួចលាប
ស្បែកក្បាលតាមធម្មតា។
ម្យ៉ាងវិញទៀត អ្នកអាច លាយទឹកក្រូចឆ្មារ ជាមួយនឹងទឹកដោះគោជូរ រួចលាប នៅលើស្បែក
ក្បាល ទុករយៈពេល ២ ទៅ ៣នាទី មុននឹងកក់សក់ ជាមួយសាប៊ូ។ ព្យាបាលតាមវិធីនេះ រាល់
ថ្ងៃ រហូតស្បែកក្បាលបាត់រមាស់ និង ស្បែកក្បាលបាត់ស្ងួត។
ប្រទាលកន្ទុយក្រពើ៖ ជ័រប្រទាលកន្ទុយក្រពើ មានផ្ទុកនូវសារធាតុ moisturizing properties
ដែលមានអាចជួយ កំចាត់ស្បែកក្បាលស្ងួត និង ស្បែកក្បាលមានអង្គែ បានយ៉ាងឆាប់រហ័ស
ដោយមិនប៉ះពាល់ ដល់ស្បែកក្បាល។
វិធីប្រើប្រាស់៖ សូមយកទឹកជ័រប្រទាលកន្ទុយក្រពើស្រស់ លាបនៅលើស្បែកក្បាល ដោយ
ប្រើម្រាមដៃម៉ាស្សាថ្មមៗ ទុករយៈពេល ១០ទៅ១៥នាទី បន្ទាប់មក លាងសំអាតស្បែកក្បាល
របស់អ្នក ជាមួយនឹងសាប៊ូកក់សក់ ដែលមានជាតិហឺរ ឬ ក្រហាយតិចៗ ជាការស្រេច៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-វិធីងាយៗ ៥យ៉ាង ជួយឱ្យឡើងទម្ងន់ បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីកំពូល បួនយ៉ាង ធ្វើឱ្យមិត្តប្រុស លង់ស្រលាញ់ ដកចិត្តមិនបាន
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីងាយៗ កំចាត់ស្នាមអុជខ្មៅលើស្បែកមុខ និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ តឹងណែន ឆាប់រហ័ស
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies.