ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែល
ទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ បានបញ្ជាក់អោយដឹងថា មានការបាញ់
បោះនៅតាមទីសាធារណៈ  ពោលគឺនៅក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិក ស្លាប់៣នាក់
 ដូចថតរឿងហូលីវូដ ក្រោយពីកើតជាជម្លោះ ។
លើសពីនេះទៅទៀត    ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា  បើយោងតាមសម្តី
មន្រ្តីប៉ូលិសម្នាក់លោក John Sheban គូសបញ្ជាក់ថា នាព្រឹកព្រលឹមនៅកន្លែងចតរថយន្ត
នៃសណ្ឋាគារ Aria មានការបាញ់គ្នារវាងពួកអ្នកស្ថិតក្នុងរថយន្តទំនើប២គ្រឿង ។ កាំភ្លើង
ផ្ទុះដំបូងបាញ់សំដៅលើរថយន្តធុន Maserati  មួយគ្រឿងដោយបុរសម្នាក់ស្ថិតក្នុងរថយន្ត
 Range Rover ក្នុងតំបន់សំបូរដោយសណ្ឋាគារ និងកាស៊ីណូធំៗស្ថិតនៅកណ្តាលក្រុង ។
អ្នកបើករថយន្ត  Maserati    ត្រូវគ្រាប់ស្លាប់  ហើយរថយន្តរបស់គេបានទៅបុករថយន្តជា
ច្រើនគ្រឿងមុនពេលឈប់ក្រោយ  បុករថយន្តតាក់ស៊ី១គ្រឿង ។  អ្នកបើករថយន្តតាក់ស៊ី
និងមនុស្សម្នាក់ទៀតស្ថិតក្នុងរថយន្តនោះក៏ត្រូវស្លាប់ដែរ  ក្រោយមានភ្លើងឆាបឆេះ។  គួរ
បញ្ជាក់ផងដែរថា   ខ្សែអាថ៍វីដេអូ ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្តិភាព  តែមិនត្រូវ
បានសាយភាយជាសាធារណៈនោះទេ    គោលបំណងដើម្បីតាមដានស៊ើបអង្កេត  រហូត
ឈានទៅដល់ការចាប់ឃាត់ខ្លួន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening