ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន បរទេស huffingtonpost
ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ១៣ កន្លងទៅនេះអោយដឹងថា គូស្នេហ៍មួយគូត្រូវ
បានរកអោយឃើញថា ពិតជាចម្លែកហួស ខណៈពេលដែលពួកគេមានទម្លាប់ ផឹកឈាមគ្នា
ទៅវិញទៅមកជារៀងរាល់សប្តាហ៍។
គួរបញ្ជាក់ផងដែរថា គូស្នេហ៍ដ៏ចម្លែកមួយគូនេះ មានឈ្មោះថា Benninghoff វ័យ ២០ ឆ្នាំ
និង Draven វ័យ ៣៨ ឆ្នាំ ។ ពួកគេទាំងពីរនាក់ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា
កាលពីខែកុម្ភៈនាដើមឆ្នាំនេះមកម្ល៉េះ បន្ទាប់ពីបានស្គាល់គ្នាតាមរយៈគេហទំព័រ dating (da-
ting website) ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តី គូស្នេហ៍មួយគូនេះផងដែរ
ថា ពួកគេពិតជាមានចំណូលចិត្តដូចគ្នាណាស់ ក្នុងការផ្តោះប្តូរផឹកឈាមគ្នាទៅវិញទៅមក
នេះហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ចំណូលចិត្តក្នុងការធ្វើបែបនេះ ពិតជាបានធ្វើ
អោយពួកគេមានអារម្មណ៍មួយថា ពិតជាស្និទ្ធិស្នាលគ្នាខ្លាំងណាស់ ពោលគឺ សិទ្ធិស្នាល
ជាងការបើកសង្រ្គាមសឹករួមគ្នាទៅទៀត (រួមដំណេក)។
ជាមួយនឹងទម្លាប់ ដ៏ចម្លែកនេះហើយ គូស្នេហ៍មួយគូ ដែលត្រូវបានគេទទួលស្គាល់ថាជា
ខ្មោចឆៅ មនុស្សពិត បានមានគម្រោងរៀបការជាមួយគ្នា នៅក្នុងថ្ងៃនៃកម្មវិធីបុណ្យ Hallo-
ween ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសី
ប្រភព ៖ huffingtonpost