CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនស្រ្តីម្នាក់ ក៏ព្រោះរកឃើញគ្រឿងញៀន និងកាំភ្លើងខ្លី លាក់ក្នុងប្រដាប់ភេទ

ព័ត៌មានអន្តរជាតិ ៖​ ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ខណៈត្រូវបានរកអោយឃើញថា ក្នុងឡាន
របស់នាងមានគ្រឿងញៀន ហើយអ្វីដែលលើសពីនេះនោះគឺថា បន្ទាប់ពីមានការឆែកឆេរបន្តែម
ពីសំណាក់ក្រុមមន្ត្រីប៉ូលីសជាស្ត្រី  ក៏បានរកឃើញប្រភេទកាំភ្លើងខ្លីម្យ៉ាង  ដែលអោយឈ្មោះថា
Revolver    លាក់នៅក្នុងប្រដាប់ភេទនាងទៅវិញ  នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌
មានបរទេស thesmokinggun ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី៦ មីនាកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Christie Dawn Harris វ័យ
២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ  Oklahoma សហរដ្ឋអាមេរិក  ។  លើសពីនេះទៅទៀត ប្រភព
ដដែលបានបន្ថែមថា  នាងត្រូវបានចាប់ឃាត់ខ្លួន   កាលពីថ្ងៃច័ន្ទ វេលាម៉ោង ៣ និង ៤៥ នាទី
ទាបភ្លឺ   នៅឯចំណតឡាន  ជិតភោជនីយដ្ឋានមួយកន្លែង  បន្ទាប់ពីត្រូវបានរកឃើញសារធាតុ
ញៀននៅក្នុងរថយន្ត ពីសំណាក់ឆ្កែហិតក្លិន។

ដោយឡែក មកទល់នឹងពេលនេះ សំណុំរឿងរបស់ស្រ្តីរូបនេះ  ត្រូវបានបញ្ជូនទៅកាន់តុលាការ
ហើយការផ្តន្ទាទោស នឹងត្រូវបានធ្វើឡើងទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ thesmokinggun


Tags: international news strange news unbelievable news pic