កាលពីយប់មិញ Uruguay បានទំលាក់ Italy ចេញពីការប្រកួត World Cup បាត់ទៅហើយក្នុងពិន្ទុ គ្រាប់បាល់ ១ ទល់ ០ ។ តែឥលូវនេះ កីឡាករឆ្នើម Luis Suarez កំពុងជាប់មន្ទិល សង្ស័យថាបាន ខាំកីឡាករ Italy ពេលប៉ះទង្គិចយប់មិញ ។
Luis Suarez ខ្សែប្រយុទ្ធរបស់ Liverpool ដែលពីមុន ធ្លាប់មានការពិន័យ មិនអោយចូលលេងដល់ ទៅជាង ១០ ប្រកួតដោយសារតែខាំ កីឡាករ Ivanovic របស់ Chelsea ។ ឥលូវនេះ Suarez បាន នឹងកំពុងឈរនៅ តំបន់បញ្ហាធំទៀតហើយ បន្ទាប់ពីយប់មិញនេះ ត្រូវគេប្រទះឃើញថា ខាំកីឡាករ Giorgio Chiellini របស់អ៊ីតាលី ។ នៅពេលនោះ Suarez ត្រូវបានបាំងដោយ Chiellini ហើយក្រោយ មកយើងក៏បានឃើញមុខ Suarez យកមុខខ្លួន ទៅឈ្មុល និងស្មាក្រោយរបស់ Chiellini ដែលយើង មើលទៅ ដូចខាំណាស់ ។ បន្ទាប់មក ក៏ត្រូវកីឡាករ Chiellini ដាក់មួយកែង តែមិនសូវ ជាត្រូវខ្លាំងនោះទេ ។ ចូលរួមទស្សនាវីដេអូ ខាងក្រោមនេះ ដើម្បីកាត់សេចក្តីទាំងអស់គ្នា ថាតើ កីឡាករ Suarez ខាំគេទៀតហើយ ឬយ៉ាងណា?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror