CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់រកអ្វីផ្ទឹមគ្មាន ៖ ចូលបន្ទប់ទឹក ស្រាប់ជួបខ្លាកំណាច អង្គុយចាំឆ្ងក់

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីវ័យកណ្តាលម្នាក់  ពិតជាមានអារម្មណ៍រន្ធត់ជាខ្លាំង ខណៈពេលដែល
លោកស្រី ដឹកដៃកូនស្រីវ័យ ៣  ឆ្នាំរបស់ខ្លួន  ស្រាប់តែបានជួបខ្លាកំណាច  អង្គុយឆ្ងក់  នៅក្នុង
នោះ    នេះបើយោងតាមសេចក្តីរាយការណ៍​  របស់ទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើប
តែបានចេញផ្សាយមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យកណ្តាលរូបនោះ មានឈ្មោះថា Jenna Krehbiel ហើយបើនិយាយ
ពីឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ  ​ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី ២០ ខែ មេសាកន្លង
ទៅ នៅក្នុងបន្ទប់ទឹក នាកន្លែងលេងសៀកIsis Shrine Circus រដ្ឋ Kansas ភាគខាងលិចសហ
រដ្ឋអាមេរិក។

ដោយឡែក បើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយខ្លាកំណាចមួយក្បាលនោះ មាន
ទម្ងន់ជាង១១៣ គីឡូក្រាម លេចមុខក្នុងបន្ទប់ទឹកស្រីនោះ គឺបណ្តាលមកពីការធ្វេសប្រហែស
ដោយបណ្តោយអោយវារួចចេញពីទ្រុង បន្ទាប់ពីសម្តែងរួច នឹងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ទឹក
ស្រីទៅវិញ។

កាលដែលបានឃើញ   ខ្លាកំណាចនៅពីមុខចម្ងាយ  មិនដល់មួយម៉ែត្រផងនោះ  លោកស្រីរួម
ទាំងកូនតូច ខំព្យាយាមដើរសន្សឹមៗថយក្រោយ   និងរត់គេចខ្លួន ។  យ៉ាងណាមិញ បើយោង
តាមសម្តីលោក  Chri s Bird  ដែលជានាយកគ្រប់គ្រង  កន្លែងលេងសៀកនេះផ្ទាល់ បានគូស
បញ្ជាក់ថា     លោកពិតជាមានសេចក្តីសោមនស្ស ជាខ្លាំង  ខណៈពេលដែលគ្មាននរណាបាន
ទទួលរងគ្រោះ ដោយសារតែការធ្វេសប្រហែលលើកនេះ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic