ព័ត៌មានអន្តរជាតិ ៖ សំណង់អាគារសណ្ឋាគារ កំពស់ ២ ជាន់ បានបាក់រលំកាលពីព្រឹកមិញ
នេះ នៅក្រុង Secunderabad ប្រទេសឥណ្ឌា ដែលជាហេតុធ្វើអោយបុគ្គលិកបំរើការភោជ
នីយដ្ឋាន ៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១៥ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់
និងស្រាល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ ប្រចាំក្រុងមួយនេះ លោក B. Surender
អោយដឹងថា មានមនុស្សជិត ២៥ នាក់ បានបម្រើការនៅក្នុងសណ្ឋាគារមួយនេះ ។ ដោយ
ឡែក បើនិយាយពីជនរងគ្រោះវិញ ក្នុងនោះ ៥ នាក់ទទួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ដោយឡែក យុទ្ធនាការជួយសង្គ្រោះ ក្នុងការរុករក មនុស្សក្រោមគំនរថ្ម ត្រូវបានធ្វើឡើងជា
បន្ទាន់ ដើម្បីធានាអោយបានថាចំនួនអ្នកស្លាប់បាត់បង់ជីវិត និងមិនកើនខ្ពស់ជាងនេះ តាម
តែអាចធ្វើទៅតាម។ គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តី អ្នកធ្វើការក្បែរសណ្ឋាគារនោះ
អោយដឹងថា សំណង់អាគារមួយនេះ គឺមានលក្ខណៈចាស់ណាស់ទៅហើយ ខណៈស្នាម
ប្រេះ គេឃើញមានដោយកន្លែង៕
ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន