សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតំលៃបំផុត សំរាប់មនុស្សគ្រប់រូប មិនថាស្ថិតនៅក្នុងវ័យណា
នោះទេ។ សុខភាពអាចជួយឱ្យអ្នកមានជីវភាពល្អប្រសើរមានភាពរីករាយនិងមានសុភមង្គល
នៅក្នុងក្រុមគ្រួសារ។ មួយវិញទៀតវាមិនធ្វើឱ្យអ្នកបាត់បង់ថវិកាដែលអ្នកខិតខំស្វែងរកយ៉ាង
លំបាក សំរាប់ផ្គត់ផ្គង់គ្រួសារ និង ចំណាយប្រចំាថ្ងៃ។ ដូច្នេះហើយ យើងសូមណែនាំនូវអាថ៌
កំបាំង មួយចំនួន នៃមនុស្សដែលចេះមានជំងឺ និង មានសុខភាពរឹងមាំល្អ។
ហាត់កីឡា៖ មនុស្សដែលចំណាយពេលវេលា យ៉ាងហោចណាស់ ៣០នាទី ជារៀងរាល់ថ្ងៃ
ដើម្បីហាត់កីឡាគឺជាធម្មតាមនុស្សនោះ គឺមិនងាយនឹងមានជំងឺនោះទេ។ ការហាត់កីឡានឹង
ជំរុញឱ្យប្រព័ន្ធ រាងកាយរបស់អ្នកមានភាពសុំា (មានប្រព័ន្ធការពាររាងកាយល្អ) និង ផ្តល់អត្ថ
ប្រយោជន៍ជាច្រើនចំពោះសុខភាព។ ប្រសិនបើអ្នកមិនមានពេលវេលា ឬថវិកាគ្រប់គ្រាន់ទៅ
ក្លឹបហាត់កីឡា អ្នកអាចហាត់កីឡាដោយការដើរ រត់ ឬ ជិះកង់ ឱ្យបាន ៣០នាទី ជារៀងរាល់
ថ្ងៃ វិធីនេះគឺមានអត្ថប្រយោជន៍ល្អចំពោះសុខភាពដូចគ្នា។
ទទួលទានផ្លែឈើ និងបន្លែស្រស់៖ មួយក្នុងចំណោម ផ្នែកមួយ ដ៏សំខាន់នៃសុខភាពល្អ
គឺការទទួលផ្លែឈើ និង បន្លែធម្មជាតិស្រស់ៗ ឱ្យបានច្រើន។ ពីព្រោះ ក្នុងបន្លែ និង ផ្លែឈើ
ស្រស់ៗ ទំាងនោះគឺសម្បូរទៅដោយ វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ ជាច្រើន ដែលអាច
ជួយការពារ ប្រព័ន្ធរាងកាយរបស់អ្នក ឱ្យមានសុខភាពល្អ និង ជួយប្រយុទ្ធប្រឆំាងនឹងជំងឺ
ផ្សេងៗ ដែលបម្រុងនឹងកើតមានក្នុងរាងកាយរបស់អ្នក។ ដូច្នេះ សូមទទួលទានផ្លែឈើ និង
បន្លែស្រស់ៗ ឱ្យបានច្រើន ដើម្បីទទួលបាន នូវរាងកាយមួយដ៏រឹងមំា មិនចេះឈឺ និង មាន
សុខភាពល្អគ្រប់ពេលវេលា។
មានពេលសំរាក និង គេងឱ្យបានគ្រប់គ្រាន់៖ ការសំរាក និងគេងគ្រប់គ្រាន់អាចជួយឱ្យ
រាងកាយរបស់អ្នក រឹងមំា មានថាមពលខ្លាំងក្លា។ នៅពេល ដែលអ្នកគេងបានគ្រប់គ្រាន់ក្នុង
រយៈពេល ៨ម៉ោង ជារៀងរាល់យប់ រាងកាយរបស់អ្នកនឹងទទួលបាននូវសុខភាពល្អ និងធ្វើ
ឱ្យអ្នកមានអារម្មណ៍ល្អ នៅពេលក្រោកពីដំណេក។ ម្យ៉ាងវិញទៀត ការគេងគ្រប់គ្រាន់ អាច
កាត់បន្ថយអារម្មណ៍តាន់តឹង (ស្រ្តេស) មានការចង់ចំាបានល្អ ជួយថែរក្សាសម្ពាធឈាមនិង
សារជាតិខ្លាញ់ ឱ្យស្ថិតនៅកម្រិតមួយថេរធម្មតា។
ជាពិសេស វាអាចជួយគ្រប់គ្រង និង រក្សាទម្ងន់ និង ជួយអ្នកឱ្យមានប្រព័ន្ធការពាររាងកាយ
រឹងមាំល្អ ការពារពីជំងឺ និង មេរោគផ្សេងៗ ដែលបង្កឱ្យអ្នកមានជំងឺ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies