CamNews

ព័ត៌មានអន្តរជាតិ 

បទឈប់បាញ់ចប់ភ្លាម បើកការវាយប្រហារ ភ្លែត សម្លាប់មនុស្ស ៥ នាក់ អាមេរិក និង អង្គការសហប្រជាជាតិ ថ្កោលទោស

ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិ បានថ្កោលទោស ចំពោះការវាយ ប្រហារជាបន្តបន្ទាប់ រវាងគ្នានឹងគ្នា ពីសំណាក់ ក្រុមឧទ្ទាម តំបន់ហ្គាសា   ក្រុម ហាម៉ាស់  និង អ៊ីស្រា អែល កាលពីថ្ងៃសុក្រទៅនេះ ដោយ  នៅ ក្នុងនោះ ទទូច និងជម្រុញអោយទាំងពីរភាគី ងាកក្រឡេក ទៅរកបទឈប់បាញ់ជាបន្តទៀត នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រប៊ីប៊ីស៊ី

គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកប្រតិបត្តិការ បាញ់បោះគ្រាប់រ៉ុកកែតវាយប្រហារតាមអាកាសចូល ទៅកាន់តំបន់ហ្គាសាភ្លាមៗ ក្រោយពីបទឈប់បាញ់ បញ្ជប់  ភ្លាមៗ  ពោលជាការឆ្លើយតប បន្ទាប់ពី ក្រុមហាម៉ាស់ វាយប្រហារ មកលើខ្លួន ។  យ៉ាងណាមិញ លោក Josh Earnest អ្នកនាំពាក្យ តំណាង អោយសេតវិមានសហរដ្ឋអាមេរិក គូសបញ្ជាក់អោយដឹងថា  ភាគី  ទាំងពីរ គួរណា ងាកក្រឡេក និង ចាប់យកកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ ប្រកបដោយ និរន្តភាព ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ ពីអង្គការ  សហ ប្រជាជាតិ បានបញ្ជាក់អោយដឹងថា ភាពឈឺចុក ចាប់ និងរបួសដល់បណ្តា ជនស៊ីវិល វាគឺជាការរំខានមួយ ។ គួរបញ្ជាក់ថា ក្រុមឧទ្ទាម ហាម៉ាស់ បាន ធ្វើការបដិសេធ និងច្រាលចោល ការបន្តបទឈប់បាញ់ ក្រោយពី អ៊ីស្រាអែល បរាជ័យក្នុងការ តម្រូវ ទៅតាមតម្រូវការរបស់ខ្លួន ។  អង្គការសហប្រជាជាតិ   បន្ត បញ្ជាក់អោយដឹងថា អំពើហឹង្សា ក្នុងការ វាយប្រហារ រយៈពេល ៤ សប្តាហ៍ ចុងក្រោយនេះ    បាន បណ្តាលអោយ មនុស្ស ច្រើនជាង ១៩០០ នាក់ស្លាប់បាត់បង់ជីវិត ភាគច្រើនជាពលរដ្ឋ ស៊ីវិល ដោយឡែក នៅឯភាគី ដែនអធិបតេយ្យភាព ប្រ ទេសអ៊ីស្រាអែល ឯណោះ របាយការណ៍ បញ្ជាក់ បានថា មានមនុស្ស ៦៧ នាក់   ​ស្លាប់បាត់បង់ជីវិត ក្នុងនោះ ៣ នាក់ ជាពលរដ្ឋស៊ីវិល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Israel Gaza Hamas