ប្លែកៗ ៖ ដើម្បីធានាអោយបានថា សុំមិត្តស្រីរៀបការបានសម្រេច និងបង្ហាញឲ្យកាន់តែច្បាស់ ថា ខ្លួនពិតជាស្រឡាញ់មិត្តស្រី និងកូនក្នុងផ្ទៃខ្លាំង បុរសម្នាក់មកពីទីក្រុង Guangzhou ប្រទេសចិន បានសម្រេចចិត្ត តម្រៀបខោទឹកនោមទារក ដល់ទៅ៤៥០០ខោជារៀងបេះដូងនៅតាមបណ្តោយ ផ្លូវសាធារណៈក្នុងក្រុង ដើម្បីសុំមិត្តស្រីរៀបការ ។ ជាលទ្ធផល វាពិតជាបានការ និង មានប្រសិទ្ធ ភាពពិតប្រាកដមែន ។
បុរសជាមិត្តប្រុស ដែលនឹកឃើញគំនិតប្លែករូបនេះ មានឈ្មោះថា Feng លោកបានស្នើសុំជំនួយ ពីមិត្តភក្កិជិតស្និទ្ធ ៦ នាក់ និងសមាជិកក្រុមគ្រួសារឯទៀត អោយជួយតម្រៀប ខោទឹកនោមជាង ៤៥០០ខោ ដែលស្នើនឹង ៥០កញ្ជប់ធំនៃខោទឹកនោម ។ ជាការពិត លោក Feng មានទំនាក់ទំនង ស្នេហាស្រឡាញ់គ្នាជាមួយនឹងមិត្តស្រី នាង Lin អស់រយៈកាល ២ ឆ្នាំមកហើយ លោកក៏ធ្លាប់គិត ពីការស្នើសុំនាងរៀបការដូចគ្នាដែរ។ ដើមឡើយ លោកចង់ ប្រគល់បាច់ផ្កា ជូន នាង និងសុំនាង រៀបការ ប៉ុន្តែ វិធីសាស្រ្តនេះ ដូចជាច្រំដែលពេក ។ ផ្ទុយ ទៅវិញ នៅពេលលោកដឹងថា មិត្តស្រី របស់ខ្លួន មានកូនលោកនៅក្នុងផ្ទៃហើយនោះ លោក ក៏បែកគំនិតសុំរៀបការ ដោយរៀបខោទឹក នោមជារៀងបេះដូង សុំនាងរៀបការតែម្តង ។
មានពេលមួយនោះ លោក Feng ក៏បានណាត់មិត្តស្រីរបស់ខ្លួន ទៅកាន់មាត់ទន្លេ Pearl River ខណៈពេលដែលមានមនុស្សច្រើនកុះករ ចាប់អារម្មណ៍ខ្លាំង និងខោទឹកនោម រៀងបេះដូងរបស់ លោក ដោយឡែកតែ នាង Lin ជាមិត្តស្រីមិនបានដឹងអ្វីសោះនោះ ពេល ទៅដល់នាងពិតជាមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ។ វិនាទីដ៏អស្ចារ្យ លោក Feng បានលុតជង្គង់ចុះ ហែកខោទឹកនោម ដែល នៅក្នុងនោះមានចិញ្ចៀន និងស្នើសុំនាងរៀបការតែម្តង "ចាប់ពីពេល នេះ តទៅ សុភមង្គលរបស់ អូន និងកូន គឺជាទំនួលខុសត្រូវរបស់បង ។ រៀបការជាមួយ បងទៅ" ។ រំភើ បហួស ជាមួយ នឹង អារម្មណ៍ស្រឡាញ់គ្នាខ្លាំងតាំងពីយូរមកហើយនោះ នាង Lin ក៏បានយល់ព្រម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អនឡាញ