CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែអាថីវីដេអូ ទួរគី បាញ់ទម្លាក់ យន្តហោះ ចម្បាំង ស៊ីរី ខណៈ ហោះរំលោភ ដែនអាកាស របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេស ទួរគី លោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា រដ្ឋាភិបាល របស់ប្រទេស លោក បានបាញ់ទម្លាក់ យន្ត ហោះចម្បាំង របស់ស៊ីរី ខណៈយន្តហោះ មួយគ្រឿងនោះ បានហោះចូល រំលោភដែនអាកាសរបស់ ប្រទេសទួរគី នេះបើយោងតាម ការដកស្រង់​អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ។

លើសពីនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថា ទីភ្នាក់ងារ ទូរទស្សន៍ ប្រទេស ទួរគី អោយដឹងថា អ្នក បើកយន្តហោះ ខាងលើ បានបដិសេធ ទៅនឹង គោលការណ៍ សុវត្ថិភាព ដែនអាកាស មុនពេលដែល មានការបាញ់ទម្លាក់ធ្លាក់ ជិតព្រំប្រទល់ដែន ប្រទេសទាំងពីរ ។​

ខណៈមានការផ្ទុះការបាតុកម្ម នៅឯភាគពាយព្យ ប្រទេស លោក Erdogan ព្រមានអោយដឹងថា គ្រប់ រូបភាពនៃការរំលោភបំពាន ពុំត្រូវបានអត់អោននោះទេ ដោយនៅក្នុងនោះ យើងនឹងមានប្រតិកម្មតប ទៅវិញ យ៉ាងសមស្រប បើសិនមានករណីឈ្លានពាន ពិតប្រាកដមែននោះ ។ លោក Erdogan " ខ្ញុំសូម ធ្វើការអបអាសារទរ ដល់ប្រធាន បុគ្គលិក គ្រប់ផែ្នកទាំងអស់ ក៏ដូចជា អ្នកបើកយន្តហោះរបស់យើង ព្រមទាំង កងកម្លាំងដែនអាកាសដូចគ្នាដែរ សូមចូលរួម អបអរសាទរ ជាខ្លាំង "  ។

គួររំឭកផងដែរថា នេះជាករណីបន្ទាប់ ក្រោយពី បានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រ ស៊ីរី កាលពីខែ កញ្ញា កន្លងទៅ ខណៈវាពិតជាបានលុកលុយ ដែលអាកាស ទូរគី ដូចគ្នា នឹងលើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរូញូវ


Tags: Int news Unt news Viral video Breaking news Turkey