CamNews

តារា 

តារាល្បីៗ ផ្ទុះដឹកមុខ បរិច្ចាក លុយ និង ឈាម ក្រោយវិនាសកម្ម ផ្ទុះ នៅTianjin

ព័ត៌មានតារា ៖ សោកនាដកម្ម ផ្ទុះឆេះ ឃ្លាំងស្តុកសារជាតិគីមីគ្រោះថ្នាក់ ដ៏សាហាវបំផុតនៅក្នុងទី ក្រុងកំពង់ផែ ក្រុង Tianjin ប្រទេសចិន នាថ្ងៃពុធកន្លងទៅនេះ បានធ្វើអោយប្រជាពលរដ្ឋជុំវិញប្រ ទេសចិន​រងនូវភាពរង្គោះរង្គើជាខ្លាំង ខណៈជាវិនាសកម្មមួយ ដែលអាក្រក់បំផុត ។ ភ្លាមៗក្រោយ សោកនាដកម្ម កើតមានឡើង បណ្តាតារាល្បីៗ ក៏ដូចជា ក្រុមហ៊ុនភាពយន្ត បានឆ្លើយតបទៅនឹង គ្រោះថ្នាក់ខាងលើ តាមលទ្ធភាពដែលអាចធ្វើទៅបាន ។


តួយ៉ាង រួមមានដូចជា តារាល្បីសម្តែងនូវសាររំលោភទុក្ខ តាមបណ្តាញសង្គម ភាពយន្តមួយចំនួន បានផ្អាកធ្វើសន្និសិទកាសែត ទូរទស្សន៍ក្នុងស្រុកមួយចំនួន ផ្អាកការចាប់បញ្ជាំងកម្មវិធីកំសាន្ត ក៏ ដូចជា តារាល្បីៗមួយចំនួនផ្សេងទៀតដឹកមុខក្នុងការបរិច្ចាកប្រាក់ផ្ទាល់ខ្លួនដល់ក្រុមគ្រួសារដែល មានសមាជិកស្លាប់ និងបរិច្ចាកឈាមដល់ក្រុមអ្នកជម្ងឺកំពុងសម្រាកព្យាបាល  នៅ  ក្នុងមន្ទីរពេទ្យ នៅឡើយ ។

បណ្តាតារាល្បីៗ ដឹកមុខ ក្នុងការបរិច្ចាកថវិកា ទៅ   ជនរងគ្រោះ វិនាសកម្ម នៅក្នុងទីក្រុង Tianjin តារាសម្តែងល្បីឈ្មោះ លោក Jackie Chan បានបរិច្ចាក  ប្រាក់រួចរាល់ហើយ ទៅដល់ ក្រុមគ្រួសារ នៃក្រុមការងារពន្លត់អគ្គីភ័យ ដែលបានស្លាប់ក្នុង  ហេតុការណ៍   គ្រោះថ្នាក់ខាងលើ ក្នុងទំហំសាច់ ប្រាក់ ៣ លានយ័ន (៤៦៩,០០០ដុល្លារ) ខណៈក្រុមហ៊ុននាំមុខ Monster Hunt​ ធ្វើសេចក្តីប្រកាស ថានឹងចូលរួមបរិច្ចាកថវិការ សរុប ៥​ លានយ័ន ។


មិនចាញ់ភាគីបុរស នាង Fan Bingbing ដែលជាតារាសម្តែងស្រីល្បីឈ្មោះឯណោះវិញក៏បានចូល រួមបរិច្ចាកថវិការផ្ទាល់ខ្លួន ១ លានយ័នដូចគ្នាដែរ ស្របពេលដែល មិត្តប្រុស   របស់នាង លោក Li Chen អះអាងអោយដឹងថា លោក នឹងបរិច្ចាកប្រាក់ ៥០០,០០០ យ័ន ភ្លាមៗបន្ទាប់ពីនាង Fan ធ្វើ សេចក្តីប្រកាស ពីការបរិច្ចាកប្រាក់ផ្ទាល់ខ្លួន ។ រាល់ប្រាក់ សរុប ដែលទទួលបាន  ពី  គូស្នេហ៍ល្បី ឈ្មោះមួយគូនេះ ត្រូវបានគេរំពឹងទុកថា នឹងទៅដល់ដៃ​ក្រុម  គ្រួសារ ពន្លត់អគ្គីភ័យដែលបានបាត់ បង់សមាជិកគ្រួសារ ពីហេតុការណ៍ ផ្ទុះឆេះខាងលើ ។


                                  លោក Huang Xiaoming និង នាង Angelababy

គូស្នេហ៍ល្បីឈ្មោះមួយគូទៀត លោក Huang Xiaoming រួមនឹងគូដណ្តឹងនាង Angelababy ទាំង២ នាក់បានបរិច្ចាកប្រាក់ ២លានយ័ន ខណៈនឹងបន្តការងារមនុស្សធម៌ ជាមួយ  នឹងអង្គការសប្បុរស ដើម្បីបន្តរៃអង្គាសប្រាក់បន្ថែមទៀត ។ ក្រៅពី  ការ  បរិច្ចាកថវិការផ្ទាល់ខ្លួន តារា ល្បីៗ  មួយចំនួន ផ្សេងទៀត ងាកទៅចាប់យក ការបរិច្ចាកឈាម   ពោល  តារាសម្តែង Mo Xiaoqi និង Annie Shiz- uka Inou នៅតែទទូចបរិច្ចាកឈាម   បើទោះជា  វិជ្ជបណ្ឌិត អះអាងអោយដឹងថា សុខភាពពួកគេ មិនអំណោយផលយ៉ាងណាក៏ដោយចុះ ។

របាយការណ៍ បញ្ជាក់  អោយ   ដឹងថា ទូរទស្សន៍ក្នុងស្រុក មានមូលដ្ឋាន នៅក្នុងទីក្រុង កើតហេតុ Tianjin បានផ្អាកការចាក់បញ្ជាំង កម្មវិធីទូរទស្សន៍ ដូចជា កម្មវិធីកំសាន្ត Hello Baby ជាដើម ៕

- អាន ៖ Volkswagen ថ្មីៗ រាប់ពាន់គ្រឿង ទើបនាំចូល ឆេះខ្ទេច ក្នុងហេតុការណ៍ Tianjin ក្លាយជាគ្រោងឆ្អឹង អេតចាយ

- អាន ៖ "សារ​ខ្លី ន័យជ្រៅ តែរំជួលចិត្តខ្លាំង" មើលថែ ប៉ា គ្នាផងវើយ អាសម្លាញ់ បើគ្នា ស្លាប់ បន្តិចទៀតនេះ


- អាន ៖ រៀបការ ទើបបាន ១២ ថ្ងៃ ពលីជីវិត ក្នុងគ្រោះថ្នាក់ Tianjin ស្លាប់ចោលប្រពន្ធ ស្អាត កំពុងមានគភ៌

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode