CamNews

ព័ត៌មានអន្តរជាតិ 

"សារ​ខ្លី ន័យជ្រៅ តែរំជួលចិត្តខ្លាំង" មើលថែ ប៉ា គ្នាផងវើយ អាសម្លាញ់ បើគ្នា ស្លាប់ បន្តិចទៀតនេះ

ព័ត៌មានអន្តរជាតិ ៖ រូបភាព Screenshots ពីកិច្ចសន្ទនារវាង បុរសជាអ្នកពន្លត់អគ្គីភ័យ និងមិត្តភក្កិ ម្នាក់ផ្សេងទៀត នោះ ទទួលបាននូវភាពល្បីល្បាញជាខ្លាំង នៅក្នុងប្រទេសចិន ពោលជាសារជជែក គ្នាខ្លី តែមានន័យជ្រៅ និងរំជួលចិត្ត អោយធ្វើអោយលោកអ្នកស្រក់ទឹកភ្នែកក៏ថាបាន ពោលជាកិច្ចសន្ទនា តាមប្រព័ន្ធអេឡិចត្រូនិច  អំឡុង​  ពេលដែលមាន គ្រោះថ្នាក់ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងទីក្រុង កំពង់ផែ កន្លងទៅនេះ ។


មនុស្ស ហោចណាស់ ៥០ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៧០០ នាក់ ផ្សេង  ទៀត បានទទួល រងរបួសធ្ងន់ស្រាល កំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ក្រោយហេតុការណ៍ គ្រោះ  ថ្នាក់ ផ្ទុះឆេះដ៏គួរ អោយរន្ធត់បំផុត នៅយប់ថ្ងៃពុធ ម៉ោង ១០ និង ៥០ នាទីយប់ (ម៉ោងនៅ  ក្នុងប្រទេសចិន) ។ ក្នុងចំ ណោមជនរងគ្រោះស្លាប់ ៥០ នាក់ ក្នុងនោះ ជនរងគ្រោះស្លាប់ ១៧ នាក់ ជា  ក្រុមការងារ ពន្លត់អគ្គី ភ័យ ។ ខាងក្រោមនេះ គឺជា Screenshots នៃកិច្ចសន្ទនាដែលធ្វើអោយលោកអ្នករំជួលចិត្ត"ប្រសិន បើគ្នា គ្មានឱកាស ត្រលប់មកវិញនោះទេ ប៉ាគ្នា ក៏ជា ប៉ារបស់ឯងដែរ" ។


អាន អត្ថន័យទាំងស្រុង បកប្រែ ពី រូបភាព Screenshots ៖

[1:48 am]
Fireman: Are you here bro?
Friend: Here, Here
What happened?

[1:52 a.m.]
Fireman: My phone can’t get any calls out
Gangzi is gone
He died, He died

[1:53 a.m.]
Friend: Are kidding me?
Where are you?

Fireman: I’m in the car to Tanku… Tangu
Friend: Please call me right now

Fireman: I’m wearing all my gear, I’m the only person with a phone

Friend: Then please call me immediately tomorrow when you get home

Fireman: If I don’t come back, my father is your father
Remember to visit my mother’s grave

Friend: OK, your dad is my dad
Please be careful.

គួរបញ្ជាក់ ដោយយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានចិន បុរសជាក្រុម ការងារពន្លត់អគ្គីភ័យ ផ្ញើសារ ខាងលើនេះ ជាសំណាងល្អ លោកនៅមានឱកាសរស់រានមានជីវិត ពី ហេតុការណ៍ គ្រោះថ្នាក់រន្ធត់ខាងលើ ខណៈក្រុមការងារ របស់លោក ពោល​ក្រុមការងារពន្លត់អគ្គីភ័យ
១៧ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ៕

- អាន ៖ ផ្ទុះឆេះ ឃ្លាំងគីមី គ្រោះថ្នាក់ ដ៏ខ្លាំង សម្លាប់មនុស្ស ១៧ នាក់ មួយពព្រិចភ្នែក (មានវីដេអូរន្ធត់)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode