ព័ត៌មានអន្តរជាតិ ៖ ទាហាន ម្នាក់ នៃកងកម្លាំង ចម្រុះ ដឹកនាំដោយ អង្គការ ណាតូ ត្រូវបានគេ បញ្ជាក់បានថា បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្រោយពី មានករណី គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភា គចក្រ នៅឯភាគខាងត្បូង ប្រទេស អាហ្វហ្គានីស្ថាន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រ រដ្ឋចិន ស៊ិនហួរ បន្ទាប់ពីមានការអះអាង អោយដឹងពី កងកម្លាំងចម្រុះ អង្គការ ណាតូ ។
បញ្ជាក់ ៖ នេះគ្រាន់តែជារូបភាព ឯកសារ តែប៉ុណ្ណោះ
កងកម្លាំង ជំនួយ សន្តិសុខ អន្តរជាតិ ( ISAF ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអោយ ដឹងថា សមាជិក សេវាកងទ័ព ជំនួយ សន្តិសុខអន្តរជាតិម្នាក់ បានស្លាប់បាត់បង់ជីវិត បាត់ទៅ ហើយកាលពីថ្ងៃពុធ កន្លងទៅនេះ ក្រោយហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគច្រក នៅភាគខាងត្បូង ប្រ ទេស ។
សេចក្តីថ្លែងការណ៍ ចេញផ្សាយ ជាសាធារណៈខាងលើ ពុំបានបញ្ជាក់ ពីព័ត៌មានលម្អិត នៃគ្រោះ ថ្នាក់មួយនេះ បន្តអោយដឹងថា សាររំលែកទុក្ខ ក៏ដូចជា មរណទុក្ខមួយនេះ យើងខ្ញុំ សូមចូលរួម ចែករំលែកដល់គ្រួសារនៃសព ក៏ដូចជា ដល់ក្រុមគ្រួសារ ជនរងគ្រោះឯទៀត ។
គួរបញ្ជាក់ថា សេចក្តី ថ្លែងការណ៍ ពុំបានបញ្ជាក់ផ្សាយ អោយដឹង ពីអត្តសញ្ញាណ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិតនោះទេ ។ បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា កាលពីថ្ងៃទី ២៦ មេសា កន្លងទៅ កងកម្លាំងទាហានអង់គ្លេស ចម្រុះ ៥ នាក់ បានស្លាប់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះ ថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រ ស្រដៀងគ្នានេះ ហើយនៅចំកន្លែងតែមួយទៀត ខណៈពេលដែល ជនរង គ្រោះ ៣ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត នៅភាគខាងកើត ប្រទេស ក្រោយពីមានករណី ធ្លាក់យន្តហោះ នៅថ្ងៃទី ១០ មករា ដើមឆ្នាំ ២០១៤ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ