អង់គ្លេស ៖ យន្តហោះ របស់អាកាសចរណ៍ចក្រភពអង់គ្លេសមួយគ្រឿង ត្រូវបានរកអោយ
ឃើញថា បង្ខំចិត្តចុះចតមួយរំពេច នៅឯអាកាសយានដ្ឋាន Heathrow បន្ទាប់ពីមានការ
ហុយផ្សែង ផ្ទុះឆេះម៉ាស៊ីន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រ
សារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញ
នេះ។
ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់អោយដឹងផងដែរថា ជើងហោះហើរជាងពីរ
រយត្រូវបានលុបចោល ខណៈពេលដែលជើងហោះហើរមួយចំនួនផ្សេងទៀត ក៏ត្រូវបាន
ពន្យាពេលផងដែរ ។ លើសពីនេះ ទៅទៀត ប្រភពសារព័ត៌មានដដែល បានអះអាង
បន្ថែមអោយដឹងផងដែរថា ពុំមានអ្នកធ្វើដំណើរណាមួយទទួលរងរបួសនោះទេ ក្នុងឧប
ទ្ទេវហេតុដ៏រន្ធត់ខាងលើនេះ ខណៈពេលដែលយន្តហោះ របស់អាកាសចរណ៍ចក្រភព
អង់គ្លេស Airbus A319 មួយគ្រឿងនេះ ផ្ទុកទៅដោយអ្នកធ្វើដំណើរ ៧៥ នាក់ និង
បុគ្គលិក ៥ នាក់ផ្សេងទៀត។
យ៉ាងណាមិញ បន្ទាប់ពីបានជួបនូវឧបទ្ទេវហេតុផ្ទុះឆេះម៉ាស៊ីន ពេលកំពុងធ្វើការហោះ
ហើរនេះ មន្រ្តីជំនាញមកពីក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស សហការជាមួយនឹងមន្រ្តី
មកពីអង្គភាព តាមដានស៊ើបអង្កេតពិសេស ឧបទ្ទេវហេតុដែនអាកាស Air Accident
Investigation បានធ្វើការរួមគ្នា ដោយតាមដានស៊ើបអង្កេត ពីមូលហេតុដែលបានធ្វើ
អោយម៉ាស៊ីនយន្តហោះផ្ទុះឆេះយ៉ាងដូច្នេះ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនា
ទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ