ព័ត៌មានអន្តរជាតិ ៖ ជាការពិត ពិភពលោកយើងសព្វថ្ងៃនេះ ក៏កំពុងតែមានការគំរាម
គំហែងជាខ្លាំង ពីគ្រោះធម្មជាតិ។ យ៉ាងណាមិញ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
បើយើងងាកក្រឡេកទៅមើលប្រទេសចិនឯណោះវិញ ពោលគឺ ស្ថិតនៅក្នុងខេត្ត Sichuan
ត្រូវបានរកអោយឃើញថា កំពុងតែជួបវិបតិ្តធ្ងន់ធ្ងរមែនទែន ដោយសារតែគ្រោះទឹកជំនន់
នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែបានបណ្តាលអោយ កើតមានឡើង នូវគ្រោះទឹកជំនន់
ប៉ុណ្ណោះនោះទេ បន្ទាប់ពីមានការធ្លាក់ភ្លៀងនោះ តែក៏បានបណ្តាលអោយមានការរអិល
បាក់ដីនៅតាមតំបន់មួយចំនួនផងដែរ រហូតដល់ថ្នាក់រអិលបាក់ កប់ប្រជាពលរដ្ឋអស់ជា
ច្រើននាក់ផងដែរ។អាជ្ញាធរចិន ក៏កំពុងតែចេញយុទ្ធនាការរបស់ខ្លួន ដើម្បីជម្លៀសប្រជា
ពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព។
ដោយឡែក ទំព័រសារព័ត៌មានដដែល ក៏បានចេញផ្សាយវីដេអូនៃគ្រោះថ្នាក់ធម្មជាតិដ៏រន្ធត់
មួយនេះផងដែរ ដោយនៅក្នុងវីដេអូនេះ និយាយពីការរលំបាក់សំណង់អាគារស្រស់ៗ ក៏
ដូចជារលំបាក់ស្ពាន ដោយសារតែកម្លាំងទឹកជំនន់ដ៏គំហុក និងអាក្រក់ជាទីបំផុត។ ជ្រាប
កាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ