ព័ត៌មានអន្តរជាតិ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ហោះ ពីទីក្រុង Mumbai ទៅ Dubai នោះ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ ទាំងខុសគោលដៅ នៅឯប្រទេស Oman ឯណោះវិញ បន្ទាប់ ពីមានការគម្រាមគំហែង បំផ្ទុះគ្រាប់បែក នៅលើយន្តហោះ នេះបើ យោង តាមការគូសបញ្ជាក់ ពីក្រុម ហ៊ុនអាកាសចរណ៍ ប្រទេស ឥណ្ឌា ។
រូបភាពឯកសារ
សេចក្តីរាយការណ៍ ពីប្រភពដែលគួរជាទីទុកចិត្តបាន បន្តអោយដឹងថា អ្នកដំណើរសរុប ៦១ នាក់ និង សមាជិក បម្រើការលើយន្តហោះផ្សេងទៀត ត្រូវបានអាជ្ញាធរ ជម្លៀសខ្លួនភ្លាមៗ បន្ទាប់ ពីចុះចតនៅ គោលដៅខុសពីការគម្រោងទុក នៅប្រទេស Oman ។ គួរបញ្ជាក់ថា មន្រ្តីអាកាស យានដ្ឋាន Muscat បានចេញបទអន្តរាគមន៍ភ្លាមៗ ពេលយន្តហោះចុះចត ដោយចាប់ផ្តើមធ្វើការស៊ើបអង្កេត រកសព្វាវុធ ដែលមានជាតិផ្ទុះ ទោះជាយ៉ាងណាក៏ដោយចុះ ព័ត៌មានលម្អិតបន្ថែម ពុំទាន់មានប្រភពបញ្ជាក់អោយ ច្បាស់បន្ថែមទៀតនៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA