CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះយ៉ាងសន្ធោសន្ធៅ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញនេះ
បានចេញផ្សាយអត្ថបទអោយដឹងថា  សំណង់អាគារពាណិជ្ជកម្មកំពស់  ២២ ជាន់មួយកន្លែង
មានទីតាំងស្ថិតនៅក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ត្រូវបានរកអោយឃើញថា រងការខូច
ខាតយ៉ាងដំណំ  ក្រោយមានការវាយប្រហារឆេះយ៉ាងសន្ធោសន្ធៅ  កាលពីវេលាព្រឹកព្រលឹម
ថ្ងៃច័ន្ទម្សិលមិញនេះ។


អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺ   ក្រុមមនុស្សដែលជាឈ្មួញ     ក៏ដូចជាអាជីវករ បានត្រឹមតែ
ឈរមើលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ  ទៅលើមុខទំនិញរបស់ពួកគេ   នៅក្នុងសំណង់អា
គារពាណិជ្ជកម្មមួយនេះ ព្រោះថា សំណង់អាគារពាណិជ្ជកម្មនេះ ដើរតួយ៉ាងសំខាន់ ក្នុងនាម
ជាទីតាំងការិយាល័យ និងជាកន្លែងស្តុកទំនិញដ៏ធំមួយ លំដាប់ថ្នាក់ទី ៥ របស់ប្រទេសនេះ។


គួរបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់ទទួលរងរបួសនោះទេ ព្រោះថា អគ្គីភ័យមួយនេះបាន
ឆាបឆេះមុននឹងម៉ោងធ្វើការចាប់ផ្តើម ។  លោក Kazzem Alabi  ជាអ្នកជំនួញប្រុសម្នាក់ អះ
អាងអោយដឹងថា អគ្គីភ័យបានឆាបឆេះចាប់តាំងពីម៉ោង ៦ ព្រឹកដោយផ្តើមចេញពីជាន់ទី១
លុះដល់ម៉ោង   ១០ និង  ៣០ នាទីព្រឹក  ទើបអគ្គីភ័យមួយនេះ  ស្ថិតនៅក្រោមការគ្រប់គ្រង
ពោលគឺ រំលត់ទៅវិញ។


គួររំឭកផងដែរថា  មូលហេតុ ដែលនាំអោយមានគ្រោះអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
មួយនេះ  ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ  តែតាមការប៉ាន់ប្រមាណជាជំហានដំបូង
ពីសំណាក់ក្រុមឈ្មួញនោះអោយដឹងថា ផ្តើមចេញពីសំណង់អាគារក្បែរខាង៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ
- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន
- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២
- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ



Tags: Lagos Commercial Building Nigeria