CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញអាកាសយានដ្ឋាន ខណៈប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក

ព័ត៌មានអន្តរជាតិ ៖ ភាពចលាចល ​​ បានកើតមានឡើងមួយរំពេច  នៅឯអាកាសយានដ្ឋាន
អន្តរជាតិ Birmingham-Shuttlesworth International Airport មានទីតាំងស្ថិតនៅក្នុងរដ្ឋ អា
ឡាបាម៉ា សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ បានធ្វើការជម្លៀសក្រុមមនុស្សចេញ ក្រោយ
ពីបានប្រទះឃើញសំបុត្រអនាមិក គំរាមមានការបំផ្ទុះគ្រាប់បែក នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។

ប្រភពសារព័ត៌មានខាងលើគូសបញ្ជាក់ថា   ដោយបានដកស្រង់សម្តីនាង  Toni Bast ជា
ស្រ្តីអ្នកនាំពាក្យអោយអាកាសយានដ្ឋានមួយនេះអោយដឹងថា​ករណីរកឃើញសំបុត្រអនា
មិកខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ពោលគឺ នៅម៉ោងជាង ៤
ទាបភ្លឺ (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) នៅក្នុងបន្ទប់ទឹកមនុស្សប្រុស ។

គួររំឭកផងដែរថា ជាមួយនឹងការរកឃើញសំបុត្រអនាមិកលើកនេះ បានញ៉ាំងអោយមាន
ការពន្យាពេល ក៏ដូចជា បង្វែរជើងហោះហើរ ចំនួន ១២ ជើងហោះហើរផងដែរដោយនៅ
ក្នុងនោះ ស្ថានការណ៍អាចវិលមករកភាពដើម  មានស្ថេរភាព  និងអាចធានាបាននូវសន្តិ
សុខវិញ នាវេលាម៉ោង ៦ ទាបភ្លឺ ថ្ងៃដដែល។

គួរបញ្ជាក់ផងដែរថា ក រណីប្រកាសអាសន្នដោយមានការជម្លៀសក្រុមមនុស្សអាចធ្វើទៅ
បាន    ស្របពេលដែលបានរកឃើញសំបុត្រអនាមិកទាំងនោះ  ខណៈពេលដែលថ្មីៗនេះ
មានការផ្ទុះអាវុធបាញ់គ្រាប់ពិតនៅឯអាកាសយានដ្ឋានអន្តរជាតិ  Los Angeles  Interna-
tional Airport ដោយនៅក្នុងនោះ   មន្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត  ខណៈ ៣ នាក់ផ្សេង
ទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២
- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច
- យ៉ាងហោច ៧ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយមានករណីផ្ទុះដ៏ខ្លាំងមួយ
- បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ
- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn


Tags: Birmingham airport Alabama US USA United states