CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ

ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ដែល
ទើបតែបានចេញផ្សាយ  កាលពីវេលាល្ងាចម្សិលមិញនេះ  អោយដឹងថា​ ​ យ៉ាងហោចណាស់
មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារចាក់សម្លាប់ពីជនដៃដល់
ដៃប្រដាប់ទៅដោយកាំបិទ។

គួរបញ្ជាក់ផងដែរថា ក្រោយពីកើតមានឡើងនូវសោកនាដកម្មចាក់សម្លាប់រង្គាលនេះហើយ
បុរសដែលជាជនដៃដល់   ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន  ។  យ៉ាងណាមិញ
ប្រភពសារព័ត៌មានដដែល អះអាងបន្ថែមថា  ករណីចាក់សម្លាប់នៅតាមទីសាធារណៈខាង
លើ      បានកើតឡើងនៅលើរថយន្តក្រុងមួយ  កាលពីថ្ងៃច័ន្ទម្សិលមិញនេះ  វេលាម៉ោងប្រ
មាណជាង ៥ និង ៣០ ល្ងាច ភាគខាងលិច ប្រទេសន័រវេ ។

ភ្លាមៗនោះ ក្រោយពីទទួលបាននូវព័ត៌មានថាមានករណីចាក់សម្លាប់ហើយនោះ ក្រុមមន្រ្តី
ជំនាញខាងសង្គ្រោះបន្ទាន់ រួមមានភ្នាក់ងារពន្លត់អគ្គីភ័យ   ក៏ដូចជា  មន្រ្តីប៉ូលីស  បានចុះ
ទៅដល់កន្លែងកើតហេតុភ្លាមៗ រួចក៏បានធ្វើការចាប់ឃាត់ខ្លួនជនដៃដល់តែម្តង។

បន្ថែមពីលើ ប្រភពសារព័ត៌មានសង្កត់ធ្ងន់អោយដឹងថា បុរសដែលជាជនដៃដល់ ដៃប្រដា
ប់ដោយកាំបិទ និងជាជនជាប់ចោទ ស្ថិតនៅក្នុងវ័យ ប្រមាណជាង ៥០ ឆ្នាំនោះ គេពុំទាន់
បានស្គាល់អត្ថសញ្ញាណច្បាស់នៅឡើយនោះទេ  តែអ្វីដែលបានដឹងនោះគឺ  គាត់មិនមែន
ជាប្រជាពលរដ្ឋប្រទេសនេះនោះទេ។

ជាមួយនឹងមូលហេតុដែលនាំអោយមានការចាក់សម្លាប់លើកនេះ មិនទាន់បានដឹងច្បាស់
នៅឡើយនោះទេ ស្របពេលដែលស្ថិតនៅក្រោមការសាកសួរ តាមដានស៊ើបអង្កេតរបស់
មន្រ្តីជំនាញនៅឡើយ។ លោក Arild Ingar Lægreid ជាអភិបាលក្រុង ក្នុងស្រុក បានផ្តល់
ជាកិច្ចសម្ភាសន៍ដល់គេហទំព័រ Bergensavisen  អោយដឹងថា  ពួកយើងពិតជាមានភាព
តក់ស្លុតជាខ្លាំង ចំពោះអ្វីដែលបានកើតឡើង     ក្រោយពីសោកនាដកម្មដ៏ឃោរឃៅមួយ
នេះ តែអ្វីដែលយើងត្រូវតែយកចិត្តទុកដាក់ជាសំខាន់នាពេលនេះ គឺត្រូវមានការយកចិត្ត
ទុកដាក់អោយបានខ្ពស់ ទៅនឹងក្រុមគ្រួសារនៃសព តាមតែអាចធ្វើទៅបាន៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន
- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២
- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច
- យ៉ាងហោច ៧ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយមានករណីផ្ទុះដ៏ខ្លាំងមួយ
- បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Stabbing Norway Bus Tragedy accident