CamNews

តារា 

ជេស៊ីកា ជួប​ស្នេហ៍​ថ្មី ប៉ះ​ចំ​ប្រុស​វ័យ​៣០ឆ្នាំ​ប្លាយ

ភ្នំពេញ៖ ក្រោយផ្តាច់ចំណងស្នេហ៍ចាស់ រវាងបុរសវ័យប្រហែលគ្នា មិនទាន់បានយូរប៉ុន្មាន តារាសម្តែង និងម៉ូ ដែលវ័យ២០ឆ្នាំ កញ្ញា ជេស៊ីកា ថ្មីៗនេះ មានដំណឹងថា នាងបាននឹងកំពុងភ្ជាប់ទំនាក់ ទំនងស្នេហាថ្មោងថ្មី ជាមួយបុរស មានវ័យ៣០ ឆ្នាំប្លាយម្នាក់ និងតែងបានបង្ហាញភាពស្និទ្ធស្នាល ជាមួយគ្នាញឹកញាប់។

ផ្អែកតាមប្រភពនិយាយ ក្នុងលក្ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រ LookingTODAY ថា មួយរយៈនេះ គេឧស្សាបានឃើញ តារាសម្តែង ជេស៊ីកា បណ្តើរគ្នាជាមួយបុរសម្នាក់ មានវ័យប្រហែលជាង៣០ឆ្នាំ ចេញចូលផ្សារទំនើប និង ញ៉ាំអាហារជាមួយគ្នាលក្ខណៈ គូស្នេហ៍ថ្មោងថ្មីទើបចាប់ផ្តើម មើលចិត្តគ្នាដំបូង។ ប៉ុន្តែគេពុំទាន់ដឹងច្បាស់ថា បុរសម្នាក់នេះ មានមុខងារ ឬការងារអ្វីទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ជេស៊ីកាបាន ផ្តល់សម្ភាសន៍តាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY ពីខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ដោយសម្តីមិនលាក់លៀមថា "ចាស់បង...រឿងហ្នឹងជាការពិតហើយ ។ ចំពោះអ្នកចាស់ខ្ញុំបានផ្តាច់ការ ទាក់ទងគ្នាយូហើយ តែបច្ចុប្បន្ន ខ្ញុំក៏មានអ្នកថ្មីជំនួសហើយដែរ គឺយើងស្គាល់ និង ស្រទ្បាញ់គ្នាបានជាង២ ខែមកហើយ.."។

តារាសម្តែងច្រមុះស្រួច សាច់សស្រដៀងកូនកាត់ចិន កញ្ញា ជេស៊ីកា បាននិយាយទៀតថា បុរសជា គូស្នេហ៍ថ្មីរបស់ខ្លួន ម្នាក់នេះ គឺមានវ័យជាង៣០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅ និងធ្វើការងារក្នុងស្រុកខ្មែរ ប៉ុន្តែនាងមិនបានបញ្ជាក់ប្រាប់ថា បុរសគូស្នេហ៍ថ្មីម្នាក់នេះ មានការងារជាអ្វីនោះទ្បើយ ។

កញ្ញា ជេស៊ីកា បានបន្ថែមថា "គាត់(គូស្នេហ៍)និងខ្ញុំ បានស្គាល់គ្នា តាមរយៈបងប្រុស ហើយចាប់តាំងពីពេល នោះមក យើងទាំងពីរនាក់ ក៏បានទាក់ទងគ្នា រហូតដាក់ចិត្តស្រទ្បាញ់ មកដល់សព្វថ្ងៃនេះតែម្តង។ ម្យ៉ាងរឿង ដែលគេថា បានឃើញខ្ញុំ និងគាត់ឧស្សាហ៍ ចេញទៅញ៉ាំអាហារ ជាមួយគ្នានោះ គឺពិតជាធ្លាប់មានមែន ប៉ុន្តែខ្ញុំមិនបានទៅជាមួយគាត់ តែពីរនាក់នោះទេ គឺទៅជាលក្ខណៈគ្រួសារ ព្រោះមានបង និងមិត្តភ័ក្តិ ទៅជាមួយដែរ..!"។

យ៉ាងណាក្តី តារាសម្តែង ជេស៊ីកា បានបញ្ជាក់ថា នាងមិនអាចនិយាយអ្វីច្រើន លើសពីនេះទៀតទេ ព្រោះថា អំទ្បុងពេលនេះ ថ្វីដ្បិតតែពួកគេទាំងពីរ បានស្រទ្បាញ់គ្នាមែន តែវាស្ថិតក្នុងដំណាក់កាល នៃការមើលចិត្តគ្នាយូរជាងនេះបន្តិចទៀត ពោលមិនទាក់សម្រេចចិត្តថា មួយរយភាគរយនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh